តើពេលរួមភេទលើក ដំបូងស្ត្រីព្រួយបារម្ភរឿងអ្វីខ្លះ?

8/06/2014 0 Comments A+ a-

1-បារម្ភពីការមានផ្ទៃពោះ៖  ស្រ្ដីអាចមានផ្ទៃពោះ នៅពេលដែលនាងរួមភេទគ្រាដំបូង ។ ស្រ្ដីជាម្ដាយគួរពន្យល ណែនាំកូនស្រីពី សារៈសំខាន់ នៃការប្រើប្រាស់ វិធីពន្យារកំណើត ។ ប្រសិនបើជម្រើស ពន្យារកំណើតមិនមែន ជាការប្រើស្រោមអនាម័យ គូស្នេហ៍ថ្មីថ្មោងក៏គួរ នៅតែប្រើ ស្រោមអនាម័យដែរ ពីព្រោះក្នុងន័យ ដើម្បីការពារជំងឺកាមរោគ ។
2-អារម្មណ៍ផ្លូវចិត្ត ៖ យុវវ័យមួយចំនួនទទួល សម្ពាធផ្លូវចិត្ដជាខ្លាំង ចំពោះការបាត់បង់ ព្រហ្មចារីយ៍ ។ សភាពត្រូវគេបង្ខំឱ្យរួមភេទ គឺមិនមែនជាហេតុផល ត្រឹមត្រូវ ក្នុងការចាប់ផ្ដើមរួមភេទ គ្រាដំបូងនោះឡើយ ហើយវាអាចនាំទៅ រកបញ្ហាដ៏ធំធេង និងមានអារម្មណ៍សោកស្ដាយ នៅពេលក្រោយ ។ យុវវ័យមួយចំនួន អាចមិនទាន់ត្រៀមចិត្ដ រួមភេទគ្រាដំបូងនៅឡើយ ហើយក្មេងវ័យជំទង់មួយចំនួនទៀត មានជំនឿប្រពៃណីមួយថា ការរួមភេទមុនពេលរៀបការ ធ្វើឱ្យខូចទំនៀមទម្លាប់ និងប្រពៃណី ។
ម៉្យាងវិញទៀត មនុស្សមួយចំនួន អាចមានអារម្មណ៍អៀនខ្មាស ចំពោះការបង្ហាញរាងកាយអាក្រាត ហើយមានអារម្មណ៍មិនស្រួលក្នុងចិត្ដ។ ចូរពន្យល់ណែនាំកូនវ័យ ជំទង់របស់អ្នកថា ប្រសិនបើគាត់មានអារម្មណ៍ មិនស្រួលក្នុងចិត្ដ ឬមានអារម្មណ៍អៀនខ្មាស នោះមានន័យថា គាត់អាចមិនបានត្រៀម ខ្លួនរួចជាស្រេច សម្រាប់ការរួមភេទនោះទេ ។
3-ខ្លាចការឈឺចាប់៖ ចូរពន្យល់ឱ្យកូនរបស់អ្នកដឹងថា ជួនកាលការរួមភេទគ្រា ដំបូងអាចបណ្ដាលឱ្យឈឺចាប់ ។ ស្រ្ដីមានសន្ទះព្រហហ្មចារីយ៍ ដែលជាស្បែកដ៏តូចមួយដុំ គ្របដណ្ដប់រន្ធទ្វារមាស អាចធ្វើឱ្យឈឺចាប់ ឬហូរឈាម នៅពេលវាត្រូវដាច់រហែក ។
ពេលរួមភេទគ្រាដំបូង ទ្វារមាសស្រ្ដីអាចមិនរអិល ឬមិនមានសំណើម បង្កជាការពិបាក សម្រាប់លិង្គរបស់បុរស ក្នុងការស៊កបញ្ចូល ទៅក្នុងទ្វារមាស ។ រាងកាយរបស់ស្រ្ដី ត្រូវការពេលវេលា ប្រហែល ៨នាទី ក្នុងការផលិតចេញ ទឹករំអិលគ្រប់គ្រាន់ ដើម្បីទទួលទានការ វាយលុកពីបុរស ។

4-បារម្ភខ្លាចមិន ដល់ចំណុចកំពូល៖ ជួនកាលបុរស និងស្រ្ដីមិនអាចឈាន ដល់ចំណុចកំពូលនោះទេ ពេលពួកគេ រួមភេទគ្រាដំបូង ។ បញ្ហានេះអាចបណ្ដាល មកពីភាពអៀនប្រៀន ឬការព្រួយចិត្ដ ។ ប្រសិនបើក្មេងស្រីវ័យជំទង់ បារម្ភអំពីការឆ្លងជំងឺកាមរោគ អត្ថន័យការរួមភេទ នៅក្នុងសម្ព័ន្ធភាព ឬហេតុផលណាមួយនោះ នាងមិនអាចរីករាយចំពោះ ការរួមភេទនោះទេ ។ ការចេញទឹកកាម លឿនរហ័ស តែងកើតមានជាធម្មតា ចំពោះបុរសពេលរួមភេទគ្រាដំបូង ហើយវាអាចជាហេតុផល មួយទៀត ធ្វើឱ្យស្រ្ដីមិនអាចឈាន ដល់ចំណុចកំពូល ៕