បើករថយន្ដរអិល ធ្លាក់ចូលទន្លេ សំណាង ល្អ អ្នកបើក ជួយសង្គ្រោះទាន់
កំពង់ចាម ៖ អ្នកបើករថយន្ដកាមរីបា
ឡែនម្នាក់ បានជួបគ្រោះថ្នាក់រអិលចូលទៅ ក្នុងទឹកទន្លេ ពេលកំពុង បើក
មកដល់ស្ពាន ត្រស់ ក្នុងស្រុកបាធាយ ខេត្ដកំពង់ចាម ប៉ុន្ដែ
អ្នកបើករថយន្ដរូបនេះ ត្រូវបានកម្លាំង នគរបាល និងប្រជាពលរដ្ឋ
ដែលនៅក្បែរកន្លែង កើតហេតុ ជួយសង្គ្រោះទាន់ពេលវេលា ដោយស្រង់អ្នក បើក
រថយន្ដមកលើគោកទាន់ ខណៈដែលរថយន្ដរបស់ខ្លួន ត្រូវបានទឹកគួច យកទៅតែក៏ត្រូវបាន
កម្លាំងនគរបាល បានជួយស្រង់ទាន់ផងដែរ ។
មន្ដ្រីនគរបាលស្រុកបាធាយ បានឱ្យដឹង ថា
ហេតុការណ៍នេះបានកើតឡើងកាលពី ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ
ចំណុចស្ពានត្រស់ ស្រុកបាធាយ ខណៈដែល ជនរងគ្រោះបានបើករថយន្ដតែ ម្នាក់ឯងមក
ដល់ចំណុចកើតហេតុ ។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែល បានបន្ដថា
មុនពេលកើតហេតុ គេបានឃើញ កាមរីបាឡែន ពណ៌ខ្មៅមួយគ្រឿង បើក ដោយបុរសម្នាក់
ធ្វើដំណើរតាមដងផ្លូវ លុះ មកដល់ចំណុចស្ពានត្រស់ ទំនងជាផ្លូវរអិល
ក៏ជ្រុលធ្លាក់ចូលទៅក្នុងទឹកទន្លេ ដែលកំពុង ហូរយ៉ាងខ្លាំង ។
ភ្លាមៗនោះ កម្លាំងនគរ
បាលដែលយាមប្រចាំការនៅចំណុចស្ពានត្រស់ ព្រមទាំងប្រជាពលរដ្ឋ
នៅទីនោះបាននាំគ្នា ហក់ចូល ទៅក្នុងទឹក បើកទ្វាររថយន្ដជួយជន
រងគ្រោះជាអ្នកបើកឡើងមកលើគោក រួច ផុតពីសេចក្ដីស្លាប់
ហើយជួយស្ទួចរថយន្ដយកមកលើគោក ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា ក្រោយពី
ជួយសង្គ្រោះរួចហើយ អ្នកបើករថយន្ដត្រូវ បាននគរបាលស្រុកបាធាយ ទាក់ទងទៅនគរ
បាលស្រុកចំការលើ បញ្ជូនទៅផ្ទះ ដោយឡែក រថយន្ដរបស់ជនរងគ្រោះរហូត មកដល់រសៀល
ថ្ងៃដដែលនេះ ត្រូវបានកម្លាំងនគរបាល និងប្រជាពលរដ្ឋ ជួយស្រង់ទាន់ពេលវេលា ៕
_________________