iPhone 6 នឹងបង្ហាញ​ខ្លួន​នៅ​ថ្ងៃ០៩ ខែកញ្ញា

8/06/2014 0 Comments A+ a-

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងជាថ្មីថា នឹងរៀបចំព្រឹត្តិការណ៍ ធំមួយសម្រាប់បង្ហាញ iPhone ថ្មីនៅក្នុងថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ WSJ។
ប្រភពដែលច្បាស់ការមួយបានបង្ហើបប្រាប់ WSJ ថា ក្រុមហ៊ុននឹងរៀបចំព្រឹត្តិការណ៍នេះនៅថ្ងៃទី០៩ខែកញ្ញា សម្រាប់ការបង្ហាញ iPhone 6 ហើយនឹងចេញលក់នៅ ក្រោយការប្រកាសប្រមាណជា ២សប្ដាហ៍។ ព័ត៌មាននេះ ដំបូងឡើយត្រូវបានទម្លាយដោយគេហទំព័រ Re/Code ប៉ុន្តែត្រូវបានក្រុមហ៊ុនច្រានចោល បដិសេធមិនធ្វើ អត្ថាធិប្បាយអ្វីទាំងអស់។
ក្រុមហ៊ុន Apple នៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងបង្ហាញ iPhone អេក្រង់ធំជាងមុន រហូតដល់ ៥,៥អ៊ីង ប៉ុន្តែគេនៅចាំបានថា លោក Steve Jobs ធ្លាប់បាននិយាយថា ក្រុមហ៊ុន Apple នឹងមិនបង្កើត iPhone អេក្រង់ធំនោះទេ៕