អាជីវករ​និង​កម្មករ ខ្មែរជាង១០០​នាក់ ផ្ទុះ​ការតវ៉ាយក​រទេះ បិទ​ស្ពាន​មិត្ត​ភាព​​កម្ពុជា​​-ថៃ​​​ បន្ទាប់​​ពី​​ថៃ​​ចាប់​ទំនិញ ​​និង​​​​កម្មករ

8/16/2014 0 Comments A+ a-

Worker_Job_FPM_16_08_14បន្ទាយមានជ័យ៖ នៅ​វេលា​ព្រឹក​ថ្ងៃទី​១៦ ខែសីហានេះ ក្រុមអាជីវករ និង​កម្មករ​ខ្មែរ ជាច្រើនរយនាក់​ បាន​នាំ​​គ្នា​​ប្រមូល​​ផ្តុំ​​ស្រែកតវ៉ា យក​រទេះ​​​​​​បិទនៅលើ​​​​ស្ពាន​មិ​ត្ត​ភាព​​កម្ពុជា​​-ថៃ បន្ទាប់​​ពី​សមត្ថកិច្ច​​ថៃ​​ចា​ប់​​ទំនិ​ញ​ពួក​គេ​ ​និង​​ចាប់ខ្លួន​ដាក់គុក​និង​ធ្វើ​ទារុណ​​កម្មករ​ខ្មែរ១៨​​នាក់ ​ស្រី​៣​នាក់​ តាំងពី​ល្ងាច​​ថ្ងៃទី​១៤ សីហា​​។
ប្រភព​ពីកម្មករ​និង​អាជីវករ​ខ្មែរ​នៅ​ប៉ោយប៉ែត​ អោយដឹងនៅ​ថ្ងៃទី​១៦សីហា​ថា  ពួកខ្លួន​ប្រមាណជាង ​១០០​នាក់​និង​រទេះដឹក​គីប​រាប់សិប តាំងពីព្រឹក​ដល់​ថ្ងៃត្រង់ ថ្ងៃនេះ បង្ខំចិត្ត​លើកគ្នា​តវ៉ា​បិទ​ស្ពាន​មិត្ត​ភាព​​កម្ពុជា​​-ថៃ​​​  ក្បែរច្រកទ្វារ​អន្តរជាតិ​ប៉ោយ ប៉ែត នៅពេលនេះ​ដើម្បី​គាបសង្កត់​ភាគី​ថៃ​អោយ​ដោះលែង​កម្មករ​ខ្មែរ​ទាំងនោះ ដោយ​គ្មាន​លក្ខ​ខ័​ណ្ឌ និង​កុំ​កោសរូស ធ្វើ ទុក្ខបុកម្នេញ​ខ្មែរ​ស្រេច​នឹង​ចិត្ត​តទៅទៀត​។​
កម្មករ​ខ្មែរ​ព្រមាន​ថា បើ​របប​យោធា​ថៃ​នៅតែ​ទុក​កម្មករ អាជីវករ​តូចតាច​ខ្មែរ​ជាស​ត្រូវ ធ្វើបាប​រឿង​ទំនិញ​តិចតួច​ចូល​ថៃ​នោះ ពួកខ្លួន​នឹង​បន្ត​បិទ​ព្រំដែន​កុំអោយ​មនុស្ស​និង​ទំនិញ​ថៃ​យ៉ាងច្រើន​ឥត​ គណនា​ចូលមក​កម្ពុជា​ដែរ ព្រោះ​ថៃ​មើលងាយ​និង​មិន​ទុក​ខ្មែរ​ជា​អ្នក​ជិត​ល្អ​នោះ​។​
​មន្ត្រី​ថៃ​ត្រូវគេ​ស្រង់​សំដី​ដែល​និយាយថា​ កម្មករ​ខ្មែរ​ត្រូវ​គយ និង​ទា​ហ៊ាន​ឈុតខ្មៅ​ថៃ​ចាប់​ឃុំ​ដោយសារ​បំពាន​បំរាម​អូស​ដឹកទំនិញ​គីប​ចូល​ ថៃ​។​
លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​ដែល​ចុះ​ដោះស្រាយ បានទាមទារ​ជួប មន្ត្រី​គយ​ថៃ​អោយ​បកស្រាយ​មូលហេតុ​ឡើងថ្លៃ​ពន្ធ​ទំនិញ គីប និង​ចាប់​កម្មករ​ខ្មែរ​។​តែ​គយ​ថៃ​មិន​ហ៊ាន​ចេញមក​ជួប​ទេ​។ ឯ​ទា​ហ៊ាន​ឈុតខ្មៅ​ថៃ​ដែល​គ្រប់គ្រង​ពីលើ​ច្រកទ្វារព្រំដែន​ខ្លង​លឹក​ថា អ្វីៗ​ត្រូវ​និយាយ​ជាមួយ​ខ្លួន​ក្នុង​របប​យោធា​ទើប​មាន​សិទ្ធិអំណាច​សម្រេច​ ។​
​ដល់​ម៉ោង​ជិត ១២​ថ្ងៃត្រង់​នេះ ​លោក​អភិបាលក្រុង លោក​អ៊ុំ សុផល អធិការនគរបាល​ក្រុង​បាន​ទៅ​ច​ចារ​នឹង​ទា​ហ៊ាន​ឈុតខ្មៅ នគរបាល​អន្តោប្រវេសន៍ អាជ្ញាធរ និង គយ​ថៃ​ដែលថា ថៃ​ព្រម​ដោះលែង​កម្មករ​ខ្មែរ​វិញ​ ជា​ថ្នូរ​បើក​ច្រកព្រំដែន​ឡើងវិញ​៕
Worker_Job_FPM_16_08_14
Worker_Job_FPM_16_08_14-(2)