ស្ត្រីម្នាក់វាយសម្លាប់ កូនខ្លួនឯងដោយ អង្រែបុកអង្ករហើយ រត់ទៅប្តឹងមេភូមិថា គេសម្លាប់កូនទៅវិញ
សៀមរាប: ស្ត្រីមេម៉ាយម្នាក់ បានវាយសម្លាប់កូនប្រុសរបស់ខ្លួនឯង
ជាច្រើនអង្រែបុកអង្ករ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ
ក្រោយផ្ទះរបស់ខ្លួន។ ក្រោយពីសម្លាប់កូនខ្លួនឯង ហើយ
ស្ត្រីនេះបានរត់ទៅប្តឹងមេភូមិថា មានគេមកកាប់កូនគាត់
ស្លាប់ហើយ។
សមត្ថកិច្ច បានរាយការណ៍ឲ្យដឹងថា នៅម៉ោង ៨ យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ស្ត្រីឈ្មោះ ហម ឈិន មុខរបរធ្វើស្រែ មានទីលំនៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប បានយកអង្រែបុកអង្ករ ប៉ុនកំភួនដៃ ទៅវាយសំពងលើ កូនប្រុសរបស់ខ្លួន ឈ្មោះ ជៀម សំណុក អាយុ២៣ឆ្នាំ បណ្តាលឲ្យដួលទៅលើដី ហើយស្ត្រីនេះ បានវាយបន្ថែមជាច្រើនអង្រែទៀត បណ្តាលឲ្យកូនប្រុសស្លាប់ នៅក្នុងថ្លុកឈាម ក្រោយផ្ទះរបស់ខ្លួន។
លោកវរសេនីយ៍ទោ ដួង សុខា ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប បាននិយាយឲ្យដឹងថា ក្រោយពីកើតហេតុ ជនដៃដល់ឈ្មោះ ហម ឈិន បានរត់ទៅប្តឹងមេភូមិពងទឹក ឈ្មោះ ជៀល ប្រោរ អាយុ៤១ ឆ្នាំ ថា មានជនមិនស្គាល់មុខ មកវាយសម្លាប់កូនប្រុសខ្លួន ឈ្មោះ ជៀម សំណុក។
លោកវរសេនីយ៍ទោ ដួង សុខា បានបញ្ជាក់ទៀតថា ក្រោយពីទទួលពត៌មាននោះ លោកមេភូមិ បានទូរស័ព្ទមកប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំជប់តាត្រាវ អំពីករណីឃាតកម្មនេះ ហើយសមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យស្រាវជ្រាវ។ លុះដល់ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ សមត្ថកិច្ចបានចុះទៅផ្ទះ កើតហេតុម្តងទៀត ហើយក៏ពិនិត្យឃើញ ធុងស្ពេត្រូមួយ ដាក់ត្រាំខោអាវ ប្រឡាក់ឈាម ហើយក៏បានឈានទៅដល់ កំណត់មុខសញ្ញា ហើយក៏បានឃាត់ខ្លួន ស្ត្រីឈ្មោះ ហម ឈិន មកធ្វើការសាកសួរ។
នៅឯកន្លែងសមត្ថកិច្ច រដ្ឋបាលឃុំជប់តាត្រាវ ស្ត្រីមេម៉ាយម្នាក់នេះ មិនបានលាក់លៀមអ្វីទៀតទេ គឺបានសារភាពថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ គាត់បានទៅផឹកស្រា នៅតូបឈ្មោះ ម៉ៅ ភេទស្រី តាំងពីព្រឹករហូតដល់ម៉ោង ៥ល្ងាច ទើបមកដល់ផ្ទះ ក៏ឃើញកូនប្រុសឈ្មោះ ជៀម សំណុក អង្គុយផឹកស្រាជាមួយលោកតា សឿន រស់នៅភូមិជាមួយ រហូតដល់ម៉ោង ៨ យប់ថ្ងៃដដែល ទើបតា សឿន ត្រឡប់ទៅផ្ទះបាត់ទៅ។
ស្ត្រីមេម៉ាយម្នាក់នេះ បានសារភាពទៀតថា នៅពេលនោះ គាត់បានភ្ញាក់ពីដំណេកម្តងហើយ ក៏បានឈ្លោះទាស់ទែង ជាមួយនឹងកូនប្រុស ហើយកូនប្រុសជេរ មកលើគាត់សុទ្ធតែម្រាយ និងបានបណ្តេញគាត់ ចេញពីផ្ទះទៀតផង។
គាត់បានសារភាពទៀតថា នៅពេលនោះ កូនប្រុសរបស់គាត់ ឈ្មោះ ជៀម សំណុក បានរត់ទៅយក អង្រែបុកអង្ករ ប្រវែង ២ ម៉ែត្រ បម្រុងមកវាយគាត់ជាម្តាយ តែត្រូវបានគាត់ ស្ទុះទៅយកអង្រែបានមុន ក៏វាយទៅលើកូនប្រុស មួយអង្រែចំមុខ ក៏ដួលទៅលើដី ហើយគាត់ក៏វាយ ថែមជាច្រើនអង្រែទៀត ទៅលើកូនប្រុស បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។
ក្រោយពីសម្លាប់កូនប្រុសហើយ ស្ត្រីនេះបានរត់ទៅប្តឹងមេភូមិ ដើម្បីបង្វែងដានថា មានគេកាប់សម្លាប់ កូនប្រុសគាត់ ស្លាប់ហើយ ឲ្យមេភូមិដឹងឮផង។
ស្ត្រីមេម៉ាយដែលសម្លាប់កូន ក៏ត្រូវបានសមត្ថកិច្ចស្រុកអង្គរធំ បញ្ជូនមកការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាប ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤នេះ ដើម្បីចោទប្រកាន់ទៅតាមផ្លូវច្បាប់៕V

លោកយាយហម ឈិន ត្រូវបានជាប់ចោទពីបទសម្លាប់កូនខ្លួនឯងដោយវាយនឹងអង្រែបុកអង្ករ
ប្រភពពី CEN