អង្គភាពប្រឆាំងអំពើ ពុករលួយអំពាវនាវ ឲ្យវិស័យឯកជនចូល រួមប្រឆាំងអំពើពុករលួយ
ប៉ុន្តែមានការលំបាកក្នុងបរិយាកាសនៅ
កម្ពុជា ដែលទម្លាប់ពុករលួយតាមរយៈប្រើលុយក្រោមតុ ឬគេឲ្យឈ្មោះថា
លុយទឹកតែ កុំមីស្យុង
និងតាមរូបភាពផ្សេងៗទៀតទៅលើមន្ត្រីដែលជាប់ពាក់ព័ន្ធការងារជាមួយ
ក្រុមហ៊ុន។
អង្គភាពប្រឆាំងអំពើពុករលួយ
លើកទឹកចិត្តវិស័យឯកជនធ្វើជាជនបង្គោល
ឬជាស្នូលនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ
ដោយកុំប្រើសំណូកដើម្បីសម្រេចគោលដៅការងាររបស់ខ្លួននោះ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម
យ៉ិនទៀង
ថ្លែងក្នុងកិច្ចពិគ្រោះយោបល់រវាងអង្គភាពប្រឆាំងអំពើពុករលួយ
ជាមួយវិស័យឯកជន
ស្ដីពីកម្មវិធីប្រឆាំងអំពើពុករលួយកាលពីរសៀលថ្ងៃទី១៥ ខែសីហា ថា
ស្ថាប័នលោកក៏ខិតខំជួយផ្តល់ជាកម្លាំងចិត្តផ្តល់នូវអាវុធខាង
ផ្លូវច្បាប់ការពារ
នៅពេលដែលប្រកែកមិនព្រមឲ្យលុយខុសច្បាប់ទៅជនណាមួយ
ហើយលោកក៏រឹតបន្តឹងបញ្ហានេះទៅខាងមន្ត្រីរដ្ឋាភិបាលដែរ៖ «ខាង
វិស័យឯកជនលើផ្នែកអំណាចវាទន់ខ្សោយជាង
ហើយត្រូវគេទាមទារឲ្យបង់នេះបង់នោះដោយខុសច្បាប់
គាត់ក៏មិនអាចរស់បាន គាត់ក៏មិនអាចដំណើរការបាន
វាធ្វើឲ្យមានផលលំបាកច្រើន»។
លោកបន្តថា
បញ្ហានេះមិនមែនជាការចាប់ផ្ដើមទេ
តែជាការបើកទំព័រថ្មីមួយទៀតដែលហៅថា
ជាការរំដោះវិស័យឯកជនឲ្យចេញផុតពីការលំបាកក្នុងការទាមទារលុយពី
មន្ត្រីពុករលួយ៖ «ហើយបើសិនគេដកលុយពីហោប៉ៅ ហើយគេមកវិនិយោគ
ដូចគេដកលុយពីហោប៉ៅមកធ្វើបាបខ្លួនឯង ហើយសួរថា គាត់បន្តទៀតទេ?
បើគាត់មិនបន្តយើងម៉េច? យើងលំបាក
បើពុករលួយខ្លាំងសេដ្ឋកិច្ចដើរអត់រួចទេ សេដ្ឋកិច្ចលំបាក»។
ទាក់ទងបញ្ហានេះ ក្រុមហ៊ុនឯកជនខ្លះថា
ក្រុមនីមួយៗមានច្បាប់ប្រឆាំងអំពើពុករលួយកំណត់ពីប្រទេសដើម
និងប្រទេសដែលត្រូវវិនិយោគ សម្រាប់ប្រទេសកម្ពុជា ក៏មានដូចគ្នា
ប៉ុន្តែការពិតជាក់ស្តែង គឺពិបាកអនុវត្តទៅតាមច្បាប់នោះ
ជាពិសេសក្នុងបរិយាកាសប្រទេសដែលធ្លាប់មានអំពើពុករលួយទៅហើយ។
តំណាងពីក្រុមហ៊ុនកូកាកូឡា
ក្នុងចំណោមក្រុមហ៊ុនឯកជនប្រមាណជាង២០ផ្សេងទៀត
ដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះដែរ
បានបង្ហាញពីបទពិសោធន៍របស់ខ្លួន
បន្ទាប់ពីបានចុះអនុសារណៈយោគយល់គ្នាជាមួយអង្គភាពប្រឆាំងអំពើពុក
រលួយថា មុនមានកិច្ចព្រមព្រៀង
ក្រុមហ៊ុនមានការលំបាកច្រើនរវាងច្បាប់ និងការអនុវត្តជាក់ស្តែង
ដូចជាការចាយលុយក្រោមតុ ដើម្បីឲ្យការងារក្រុមហ៊ុនដើរ។
ប៉ុន្តែទោះយ៉ាងណា ក៏ក្រុមហ៊ុនត្រូវគោរពច្បាប់
ព្រោះសូកក៏ត្រូវជាប់គុក។
ដូច្នេះមានតែងាកទៅឲ្យខាងអង្គភាពប្រឆាំងអំពើពុករលួយជួយដោះស្រាយ
ក្នុងរឿងនេះ៖ «នៅពេលដែលយើងបានចុះ អិម.អូ.យូ (MOU)
ហើយការងារមួយចំនួនពិតជាបានប្រសើរជាងមុនមែន
ងាកទៅខាងគយក៏ងាយស្រួលងាកទៅខាងពន្ធដារ
ក៏រាងងាយស្រួលបញ្ហាវានៅមានខ្លះដែរ
ប៉ុន្តែយើងចាប់ផ្ដើមដោះស្រាយបណ្ដើរៗ»។
ការជួបពិភាក្សាគ្នានៅពេលនេះ
ធ្វើឡើងមុនពេលមានកិច្ចប្រជុំធំមួយនៅកម្ពុជា
ដែលនិយាយអំពីការប្រឆាំងអំពើពុករលួយ ដោយមានតំណាងប្រមាណ
៣០ប្រទេសចូលរួម ក្នុងនោះក៏មានវិស័យឯកជនចូលរួមផងដែរនៅខែកញ្ញា
ខាងមុខនេះ៕
ប្រភពពី វិទ្យុអាស៊ីសេរី