អគ្គិភ័យកំពុង ឆេះរោងចក្រ មួយកន្លែង នៅតាមផ្លូវវេងស្រេង

8/15/2014 0 Comments A+ a-

Pheak-0079
ភ្នំពេញ ៖ រោងចក្រផលិតជ័រ មួយកន្លែង ស្ថិតនៅតាម ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្បែរសួនវឌ្ឍនះ ត្រូវបានសមត្ថកិច្ច រាយការណ៍ថា ត្រូវបានអគ្គិភ័យកំពុងឆាបឆេះ នាព្រឹកព្រលឹម វេលាម៉ោងប្រមាណ ៧៖០០នាទី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤នេះ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ផ្សែងខ្មៅខ្មួលខ្មាញ់ បានហុយចេញ ពីអាគាររោងចក្រ ប៉ុន្តែមិនទាន់ដឹងថា មានទំហំធំ ឫមួយយ៉ាងណានោះទេ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចេញទៅជួយអន្តរាគមន៍ហើយ។ ជាមួយគ្នានេះដែរ អង្គភាព ៧១១ នៃកងពលតូចលេខ ៧០ បានបញ្ជូនរថយន្តបាញ់ពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងភ្លាមៗ ទៅកាន់តែកន្លែងកើតហេតុផងដែរ ប៉ុន្តែនៅពេលនេះ ផ្លូវរាងស្ទះបន្តិច ដោយសារម៉ោង កម្មករចូលធ្វើការ៕