រឿង​ទំនាស់​ព្រំដី​ចម្ការ កាប់​បុរស​ម្នាក់​ស្លាប់​ ក្នុង​ថ្លុកឈាមស្រាវ ជ្រាវ​ឃាត់ខ្លួន​បាន ៧​នាក់​

8/15/2014 0 Comments A+ a-

ខេត្តរតនគិរី ៖ ករណី​​ឃាត​កម្ម​​ដ៏​​សា​ហាវ​​មួយ បាន​កើត​​ឡើង កាល​​ពី​​​ថ្ងៃ​​ទី​​​១១ ខែ​​សី​​ហា ឆ្នាំ​​២០​១៤ វេលា​​ម៉ោង​​ប្រ​ហែល ១៧​​និង​​៣០ នា​ទី​ ដោយ​​ក្រុម​​ឃាត​ករ បាន​​កាប់​​ជន​រង​គ្រោះ និង​​កាំ​បិត​​ខ្វែង​​ដង​​វែង ប​ណ្តាល​អោយ​​ស្លាប់ យ៉ាង​​អា​ណោចអាធ័ម នៅ​ចំណុច​ចំការកៅស៊ូ របស់​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​កា​ជូត​លើ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ហើយ​សមត្ថកិច្ច បាន​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន ៧​នាក់​។​
​ជនរងគ្រោះ ដែល​ត្រូវគេ​កាប់​ឲ្យ​ស្លាប់ មានឈ្មោះ សៀង លឹម ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ មាន​ស្រុកកំណើត នៅ​ចំការលើ ខេត្តកំពង់ចាម​។  នគរបាល​ស្រុក​អណ្តូង​មាស បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវ​ជនល្មើស កាប់​នឹង​កាំបិត​ខ្វែង​ដង​វែង ចំ​កញ្ចឹងក​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ហើយ​ឃាតកម្ម ដ៏​សាហាវព្រៃផ្សៃ​នេះ កើតឡើង​ដោយសារ​ទំនាស់​រឿង​ព្រំដី ចំការកៅស៊ូ​។
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ ឃ​ត់​ខ្លួន​ជនសង្ស័យ​បាន ៧​នាក់ រូ​ម​មាន ១.​ឈ្មោះ ម៉ៅ ច្រន ភេទ​ប្រុស អាយុ ២.​ឈ្មោះ ជ្រុ​យ សំបូរ ភេទ​ប្រុស អាយុ ២០​ឆ្នាំ  ៣.​ឈ្មោះ ជ្រុ​យ សម្បត្តិ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ  ៤.​ឈ្មោះ ធុង រដ្ឋា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ  អ្នក​ទាំង​៤ មាន​ស្រុកកំណើត ភូមិ​សុពណ៌ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម មុខរបរ​មិន​ពិតប្រាកដ​។​
៥.​ឈ្មោះ សឿង ម៉ាប់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ  ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​បុស្ស​ស្បែង  ឃុំ​ច្រនៀង ស្រុក​បារាយ ខេត្តកំពង់ធំ មុខរបរ​មិន​ពិតប្រាកដ ៦. ឈ្មោះ សោរ សុ​គុណ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​ភូមិ​ក្រាំង​សំរោង ឃុំ​ច្រនៀង ស្រុក​បារាយ ខេត្តកំពង់ធំ មុខរបរ​មិន​ពិតប្រាកដ និង​៧.​ឈ្មោះ ឯម សុខុម ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុ​កំណើត ភូមិ​ក្រ​លែងមាន ឃុំ​ពូ ស្រុក​ចំការលើ ខេត្តកំពង់ចាម មុខរបរ​មិន​ពិតប្រាកដ​។​
​សមត្ថកិច្ច​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​សាកសួរ​ជនសង្ស័យ អស់​រយៈពេល ២៤​ម៉ោង ហើយ​ជនសង្ស័យ ទាំង ៧​នាក់ ដែល​ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម​ខាងលើ ត្រូវបាន​បំពេញ​សំណុំបែបបទ បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕ ដោយ បាន​លុង​
  
ប្រភពពី វត្តភ្នំ