ចាប់​បាន​ក្រពើ​ធំ ​បំផុត​ក្នុង​ពិភពលោក​, នៅ​អា​ឡា​បា​ម៉ា​, ទំងន់​ជិត​កន្លះ​តោន​

8/19/2014 0 Comments A+ a-

​គ្រួសារ ​មួយ​នៅ​រដ្ឋ​អា​ឡា​បា​ម៉ា (Alabama) សហរដ្ឋអាមេរិក​ចាប់បាន​ក្រពើ​យក្ស​ធំ​បំផុត​ដែល​មិន​ធ្លាប់​ត្រូវបាន​ កត់ត្រា​ពីមុន​មក​នៅក្នុង​រដ្ឋ​នេះ មិន​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​អាច​ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ហ្គី​ណេ​ស ជា​ក្រពើ​ធំ​បំផុត​ក្នុង​ពិភពលោក​ទៀតផង​។​

​    ​
​ ក្រពើ​យក្ស​ដែល​គេ​ចាប់​បាន​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ មាន​ប្រវែង​ដល់​ទៅ​៤,៥៧​ម៉ែត្រ និង​មាន​ទម្ងន់​៤៦០ គីឡូក្រាម​ត្រូវ​សមាជិក​ប្រាំ​នាក់​នៃ​គ្រួសារ ស្តូក (Stokes) ចាប់បាន​នៅ​ជិត​ទីក្រុង​ថូ​ម៉ាស្តូន (Thomaston) ។​
​    ​
​ អ្នកស្រី មែន​ឌី ស្តូក (Mandy Stokes) និង​ស្វាមី ច​ន ស្តូក (John Stokes) និង​ប្អូនថ្លៃ​ប្រុស​ឈ្មោះ ខេ​វិន ចេន​ឃីន​ស៍ (Kevin Jenkins) និង កូនៗ​ពីរ​នាក់ សាវ៉ា​ណា (Savannah) អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ផាក​ឃើ (Parker) អាយុ​១៤​ឆ្នាំ បាន​ចំណាយ​ពេល​ដល់​ទៅ​១០​ម៉ោង​ទម្រាំ​ចាប់​ក្រពើ​យក្ស​នេះ​បាន​៕


ប្រភពពី CEN