ស្រី្តម្នាក់មកលក់បន្លែ និងស្រ្តីម្នាក់ទៀត មកទិញម្ហូប តោងជញ្ជាំង ដែលឆ្លងចរន្តភ្លើង ឆក់ស្លាប់ម្នាក់

8/21/2014 0 Comments A+ a-

die in marketកណ្តាល ៖ ស្រ្តីម្នាក់ត្រូវបានស្លាប់ភ្លាមៗ និងស្រ្តីម្នាក់ទៀត រងរបួសធ្ងន់ ខណៈដែលពួកគាត់ទាំងពីរ នាក់ មកពីលក់បន្លែ និងស្រ្តីម្នាក់ទៀត មកពីទិញម្ហូប ហើយតោងជញ្ជាំង សង្ក័សី ដែលមានខ្សែភ្លើង ជាប់នឹងសង្ក័សីនោះ ដាច់រលាត់ ទើបណ្តាលឲ្យឆ្លងចរន្តឆក់ រហូតដល់ស្លាប់ស្រ្តីម្នាក់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៥ និង១០ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្សារព្រែក ឃ្លោក ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះ មាន២នាក់ ទី១-ឈ្មោះ មុត ធឿន  ភេទស្រី អាយុ ៥៩ឆ្នាំ នៅភូមិ កណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់) ទី២-ឈ្មោះ ស្រៀង ស្រីម៉េត ភេទ ស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រងរបួសធ្ងន់ ។
នគរបាល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ មុត ធឿន បានមកលក់បន្លែ នៅក្នុងផ្សារ ព្រែកឃ្លោក ហើយបានកាន់ទៅនឹងជញ្ជាំងសង្ក័សី ដោយមានខ្សែភ្លើងជាប់នឹងសង្ក័សីនោះ ដាច់រលាត់ ទើបបណ្តាលឲ្យឆ្លងចរន្តឆក់ជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងពេលនោះ ក៏មានស្រ្តី ម្នាក់ទៀត ឈ្មោះ ស្រៀង ស្រីម៉េត កាន់ជញ្ជាំងនោះ ជាមួយគ្នាដែរ ក៏ត្រូវភ្លើងឆក់ដូចគ្នា ប៉ុន្តែ សំណាង ល្អមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕