ចូលក្លឹបផឹកស៊ី រាំសប្បាយ ចេញមកវិញ ត្រូវដៃគូល្បួង យកទៅរំលោភបូក
ភ្នំពេញ ៖ នារីជាកម្មការិនី
កាត់ដេរ អាយុ ទើបតែ១៧ឆ្នាំ មានស្រុកកំណើត នៅឃុំស្វាយ ជ្រុំ ស្រុកស្វាយជ្រុំ
ខេត្ដស្វាយរៀង ត្រូវបាន ជនល្មោភកាម៣នាក់ ចាប់រំលោភបានសម្រេច ពីរនាក់
និងម្នាក់ទៀតមិនទាន់ចាប់រំលោភ ក្រោយពីរូបនាងត្រូវបានជនសង្ស័យទាំងនេះ
បាននាំចូលផឹកស៊ីច្រៀងរាំ នៅក្នុងក្លឹបស្ទើរ ពេញមួយយប់ ជាមួយដៃគូ
ជាកម្មការិនី២នាក់ ផ្សេងទៀត ប៉ុន្ដែពួកគេបាន រួចផុតពីក្រញ៉ាំ ដៃប្រុស
ព្រានទាំងនេះ ។
អំពីសកម្មភាពចាប់ រំលោភបូកទៅលើនារី រូបនេះនៅ
កណ្ដាលវាលស្រែ សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលបានកើតឡើងកាលពីព្រឹក
ទាបភ្លឺថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ជន ល្មោភកាមពីរនាក់
ត្រូវបានកម្លាំងនគរបាល មូលដ្ឋានឃាត់ខ្លួនក្រោយធ្វើសកម្មភាពបាន ភ្លាមៗ
ហើយសមត្ថកិច្ចបាននឹង កំពុងបន្ដ តាម ចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ កំពុងរត់
គេចខ្លួននោះ ។
មន្ដ្រីនគរបាលប៉ុស្ដិ៍ព្រៃស បានឱ្យដឹងថា
នារីជាកម្មការិនីកាត់ដេរ អាយុទើបតែ១៧ឆ្នាំ ត្រូវបានជនសង្ស័យ ល្បួងយកទៅរំលោភ
បូកខាងលើនេះ ឈ្មោះយ ត ល ស្រុកកំណើត នៅឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ
ខេត្ដស្វាយ រៀង ហើយបច្ចុប្បន្នស្នាក់នៅផ្ទះជួល អគារ លេខ៣ បន្ទប់លេខ៧
សង្កាត់ព្រៃស ខណ្ឌ ដង្កោ ហើយបម្រើ ការងារនៅរោងចក្រកាត់ ដេរ ។
ដោយឡែកជនសង្ស័យម្នាក់ដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះជឹម សុខា
អាយុ២០ឆ្នាំ និងជនសង្ស័យម្នាក់ទៀតមិន ទាន់ស្គាល់ឈ្មោះនៅឡើយ ។
យោងតាមការរៀបរាប់ពីដំណើរដើមទង
នៃសាច់រឿងរបស់នារីរងគ្រាះបានឱ្យដឹងថា កាលពីវេលា ម៉ោង៥ល្ងាចថ្ងៃទី២៤ ខែសីហា
ឆ្នាំ២០១៤ នាងបានទៅលេង ផ្ទះជួលរបស់ នារីម្នាក់ឈ្មោះមុំ អាយុ២០ឆ្នាំ
ដែលស្នាក់ នៅបន្ទប់ក្បែរគ្នា ហើយនៅពេលអង្គុយលេង នោះ នារីឈ្មោះមុំ
ក៏បានបបួលនាងដើរលេង ចូលក្លឹបនៅពេលយប់ គឺក្លឹបស្ពាយឌើ ស្ថិត
នៅតាមផ្លូវវ៉េងស្រេង ។ ក្រោយពីយល់ ព្រមដើរលេង ចូលក្លឹបជានារីឈ្មោះមុំនោះ
ក្មេងស្រីរងគ្រោះរូបនេះ បានចូលទៅដូរ សំលៀកបំពាក់ រួចហើយ ពួកគេទាំងពីរនាក់
បានដឹកដៃគ្នាឡើងទៅផ្លូវធំ លុះ៤-១០នាទី ក្រោយមក ស្រាប់តែមានយុវជន៦នាក់ ជិះ
ម៉ូតូ៣គ្រឿង មួយគ្រឿង ម៉ាកអាយខុន ពណ៌ក្រហម មួយគ្រឿងម៉ាកគុប ពណ៌ខៀវ
និងមួយគ្រឿងទៀត ម៉ាកសេ១២៥ ពណ៌ ខ្មៅ ហើយពេលនោះក៏មាននារីម្នាក់ទៀត ឈ្មោះអយ
ដែលស្នាក់នៅបន្ទប់ក្បែរគ្នា ក៏ជិះ ម៉ូតូទៅដើរលេងជាមួយដែរ ។
នារីរងគ្រោះរូបនេះ បានបន្ដទៀតថា ពួក
គេទាំង៩នាក់ បាននាំគ្នាជិះម៉ូតូចូលទៅលេង ក្លឹបស្ពាយឌើ
ហើយក៏អង្គុយជុំគ្នាផឹកស្រាលីអូ និងឡើងរាំយ៉ាង សប្បាយជាមួយដៃគូស្រីរបស់ខ្លួន
។ ក្រោយពីផឹកនិងរាំរួចហើយនោះ នៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤
ជនរងគ្រោះនិង ដៃគូរស្រីពីរនាក់ ទៀត ឈ្មោះមុំ និងឈ្មោះអយ បានដើរមក
អង្គុយនៅមុខក្លឹបរួចនារីឈ្មោះមុំ បានទូរស័ព្ទ ហៅយុវជនឈ្មោះជឹម សុខា
អាយុ១៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិរកាកោះ សង្កាត់
ព្រៃស ខណ្ឌដង្កោ ដើម្បីឱ្យមកឈប់ត្រឡប់ទៅផ្ទះ។
មួយសន្ទុះក្រោយមកស្រាប់តែឃើញឈ្មោះជឹម សុខា ជិះម៉ូតូអាយខុន ពណ៌ត្រួយចេក លាយស
ស៊េរីឆ្នាំ២០១២ និងមានយុវជនម្នាក់ទៀត ជិះម៉ូតូម៉ាកគុប ពណ៌ទឹកប៊ិច ក៏មកដល់ ។
ពេលនោះនារីឈ្មោះមុំ បានឡើងជិះម៉ូតូអាយខុន ជាមួយយុវជនឈ្មោជឹម សុខា ចេញទៅ
ហើយរូបនាងនិងឈ្មោះអយ បានឡើងជិះម៉ូតូម៉ាកគុបជាមួយយុវជនដែលជាដៃគូរបស់ឈ្មោះជឹម
សុខា ប៉ុន្ដែមិន ស្គាល់ឈ្មោះ ។ នៅពេលយុវជនរូបនេះ
ដឹករូបនាងទាំងពីរនាក់ទៅដល់ផ្លូវចូលផ្ទះជួល ស្រាប់តែយុវជនរូបនេះ មិនឈប់ម៉ូតូ
ហើយជិះហួសទៅមុខទៀត ទើបនារីរងគ្រោះបានសួរថា ជិះទៅណា
ប៉ុន្ដែត្រូវយុវជនរូបនេះ ឆ្លើយថា ទៅរកអីហូបបន្ដិច ។
ប៉ុន្ដែពេលជិះម៉ូតូដល់ទៅដល់វាលស្រែ ក៏ឈប់ម៉ូតូ ស្រាប់តែលេចមុខជនសង្ស័យ២នាក់
ដែលម្នាក់ឈ្មោះជឹម សុខា បានកាន់កាំបិតប៉័ងតោ ចាប់បោច សក់នាង
អូសទៅប្រហែលជា៣០ម៉ែត្រ ធ្វើសកម្មភាព ចាប់រំលោភ បានសម្រេចទាំងពីរនាក់
រួចក៏យក ខោអាវនាងដោយទាំងទូរស័ព្ទទៅជាមួយផងដែរ ។ ក្រោយពីជនសង្ស័យទាំងពីរនាក់
ចាប់រំលោភ បានសម្រេចរួចមក ជនសង្ស័យម្នាក់ទៀត
ដែលជាអ្នកឌុបនាងទាំងពីរនាក់នោះ ប្រុងចូលទៅ ធ្វើសកម្មភាពរំលោភថែម
ប៉ុន្ដែនាងប្រាប់ថា អស់កម្លាំងសុំទៅបត់ជើងបន្ដិច ឆ្លៀតឱកាសនោះ
ក៏រត់គេចខ្លួនទាំងននលគោក ក៏បានជួបសន្ដិសុខម្នាក់
កំពុងយាមនៅមុខរោងចក្រតាមផ្លូវ៣០ម៉ែត្រ ធ្វើឱ្យមានការភ្ញាក់ផ្អើល
រហូតសន្ដិសុខរូបនេះ បានយកក្រម៉ាមួយឱ្យនាងស្លៀក ហើយក៏សុំសារុងអ្នក
លក់គុយទាវនៅខាងមុខរោងចក្រ មកស្លៀកបន្ថែម។
ក្រោយពីបានស្ដាប់នូវដំណើររឿងខាងលើ រួចមក
អ្នកលក់គុយទាវនិងសន្ដិសុខបានទូរ ស័ព្ទប្ដឹងទៅ សមត្ថកិច្ចមូលដ្ឋាន
ដើម្បីចុះមកសួរនាំ ហើយនៅ ពេលដែលសមត្ថកិច្ច ចុះមកដល់ក៏ដឹកនាំទៅកាន់
ប៉ុស្ដិ៍រដ្ឋបាលព្រៃស ដើម្បីដាក់ពាក្យបណ្ដឹងជនសង្ស័យដែលចាប់រំលោភទាំងនោះ ។
នៅពេលដែលកំពុងដឹកនាងទៅដាក់ពាក្យ
បណ្ដឹងនៅប៉ុស្ដិ៍នោះ ស្រាប់តែរូបនាង ប្រទះឃើញឈ្មោះជឹម សុខា
និងបក្ខពួកម្នាក់ ទៀត ដែលជាអ្នកជិះម៉ូតូគុប កំពុងជិះម៉ូតូអាយខុន
ក៏ប្រាប់ទៅសមត្ថកិច្ចឱ្យ ឃាត់ខ្លួនតែម្ដង ។
ក្រោយការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់
ត្រូវបានបញ្ជូនទៅសួរនាំបន្ដ នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ
ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
យោងតាមពាក្យ បណ្ដឹងនារីរងគ្រោះរូប នេះ
សុំឱ្យសមត្ថកិច្ចនិងតុលាការផ្ដន្ទាទោស ជនល្មោភទៅតាម ផ្លូវច្បាប់ ហើយទារឱ្យ
សងជំងឺចិត្ដ ចំនួន៥០០០ដុល្លារ ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន បាននឹងកំពុង
តាមចាប់ខ្លួនជនសង្ស័យផ្សេងទៀត ដែលកំពុង រត់គេច
ក្រោយពីចូលរួមធ្វើសកម្មភាពចាប់ រំលោភនារីរងគ្រោះរូបនេះ ៕