ឈួន ស្រីម៉ៅ ត្រៀម​ចេញ​​ទៅ​រស់​​ នៅ​អាម៉េរិកក្រោយ​រៀបការ​រួច

8/13/2014 0 Comments A+ a-

ភ្នំពេញៈ នៅសល់ពេលមិនដល់៤ខែទៀតទេ តារាចម្រៀងមានទឹកដម សម្លេងពិរោះរណ្តំចិត្ត កញ្ញា ឈួន ស្រីម៉ៅ នឹងចូលរោងការតាមប្រពៃណីខ្មែរ ជាគូដណ្តឹងដែលជាអាណិកជនខ្មែរ រស់នៅអាម៉េរិក ហើយបន្ទាប់ពីនាងរៀបការរួច ថាមិនត្រូវនាងអាចនិង ត្រៀមអូសវ៉ាលីចេញ ទៅរស់នៅជាមួយស្វាមី ឯនាយសមុទ្រភ្លាមៗតែម្តង ។
ក្នុងជំនួបជាមួយគេហទំព័រ Looking TODAY តារាចម្រៀង កញ្ញា ឈួន ស្រីម៉ៅ បានប្រាប់ ឲ្យដឹងថា ពិធីមង្គលការរបស់នាង និងគូដណ្តឹង កាន់តែចូលគៀកមកដល់ហើយ នាងក៏បាន ត្រៀម ខ្លួននិងរៀបចំ ពិធីមង្គលការបានមួយចំនួន ហើយជាពិសេសគឺឯកសារចេញ ទៅរស់ នៅក្រៅ ប្រទេស ពោលគឺនាងធ្វើទាំងព្រម ព្រោះគិតថាក្រោយរៀបការហើយ គឺចង់ចេញទៅ ក្រៅប្រទេស ភ្លាមៗដែរ ដូច្នេះត្រូវរៀបចំ តំណាលៗគ្នា អ៊ីច៊ឹងហើយបានជានាង មិនសូវមាន ពេលទំនេរ ។
ស្រីតូចច្រឡឹងរូបស្រស់សោភា និយមតែងខ្លួនបែបស្រគត់ស្រគំ កញ្ញា ឈួន ស្រីម៉ៅ បាន ប្រាប់ឲ្យដឹងថា “គូដណ្តឹងខ្ញុំគាត់បានរៀបចំ ឯកសាររត់ការបណ្តើរៗ ហើយគឺរង់ចាំតែទូតគេ ហៅទៅ សម្ភាសន៍ ប្រសិនបើជាប់នោះ ក្រោយរៀបការខ្ញុំ និងអនាគតស្វាមីនឹង ចេញទៅរស់ នៅអាម៉េរិក ជាមួយគ្នាតែម្តង ប៉ុន្តែអ្វីដែលខ្ញុំនិយាយនេះ គឺមិនទាន់ច្បាស់អាច យកជាការ បាន១០០ភាគរយ គឺរង់ចាំចូលសម្ភាសន៍ សិនបើជាប់នឹងបានចេញទៅឆាប់ៗ តែបើសម្ភាសន៍ មិនជាប់ គឺត្រូវ ចំណាយពេលច្រើន ជាងនេះទៀត ” ។
សម្រាប់អ្នកសិល្បៈស្ទើរតែគ្រប់រូប ឲ្យតែរៀបការមានគ្រួសារ ជាអាណិកជនខ្មែរ រស់នៅក្រៅ ប្រទេស ក្រោយរៀបការពួកគេតែងតែ បញ្ចប់អាជីពសិល្បៈទៅ សម្ងំរស់នៅជាមួយស្វាមី ឯក្រៅប្រទេស ដោយឡែក កញ្ញា ស្រីម៉ៅ បែរជាប្រាប់ឲ្យដឹងថា នាងខុសពីអ្នកសិល្បៈដទៃ ក្រោយរៀបការបើទោះជានាងត្រូវចេញទៅរស់នៅក្រៅប្រទេស ជាមួយស្វាមីនិងសាច់ញាតិ បងប្អូនខាងស្វាមី មែនតែសម្រាប់ការងារសិល្បៈ គឺនាងនៅតែបន្តដដែល ហើយម្យ៉ាង អនាគតស្វាមី ក៏មិន បានហាមឃាត់នាងអ្វីឡើយ ដូច្នេះការងារនៅតែបន្ត ដដែលគ្មានអ្វីប្រែ ប្រួលឡើយ ៕