នារី២នាក់ស្លាប់ ទាំងព្រលឹមអុរ ក្នុងហេតុការណ៍រថយន្ត បុកម៉ូតូលើផ្លូវជាតិ លេខ៦អា

8/13/2014 0 Comments A+ a-


woman 2 die
ភ្នំពេញ៖ នារី ២នាក់បងប្អូនជីដូនមួយ បានស្លាប់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ទាំងព្រឹកព្រលឹមអុរ នៅស្ពានទី១០ លើកំណាត់ផ្លូវជាតិលេខ ៦អា ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចររថយន្តដឹកកូរ៉េ បុកម៉ូតូសង់កូរ៉េពេលកំពុងធ្វើដំណើរ
ក្នុងទិសដៅបញ្ច្រាសគ្នា។
មន្រ្តីនគរបាលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅម៉ោងប្រមាណ ៦ និង២០នាទីព្រឹកព្រលឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤នេះ មានរថយន្តកូរ៉េចំណុះ ១តោនដឹកតុការមួយគ្រឿង បានធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង លើកំណាត់ផ្លូវជាតិលេខ៦អា ដែលកំពុងសាងសង់។ លុះដល់មុខវត្តចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ដោយសារស្ថានភាពផ្លូវលំបាក និងតូចចង្អៀតនោះ បានរេចង្កូតទៅបុកម៉ូតូសេ១២៥ កំពុងធ្វើ ដំណើរបញ្រាស់ទិសគ្នាបណ្តាលឲ្យនារី ២នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះទាំងពីរនាក់ គឺជាបងប្អូនជីដូនមួយនឹងគ្នា។ ក្រោយកើត ហេតុនារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី ខណៈរថយន្តបង្កហេតុត្រូវបានសមត្ថកិច្ច រឹបអូសយកទៅរក្សាទុករង់ចាំការដោះស្រាយ៕


____________
ផ្តល់សិទ្ទិដោយ៖dap-news