Man Utd បានយកឈ្នះក្រុមខ្លាំង Valencia ២-១ យប់មិញទៀត

8/13/2014 0 Comments A+ a-

ក្រុងមែនឆេស្ទើ៖ នេះជាកំណត់ត្រាឈ្នះលើកទី៥ ហើយសម្រាប់ក្រុមបិសាចក្រហម Manchester United ក្រោមការ ដឹកនាំពីសំណាក់ គ្រូបង្វឹកថ្មីលោក Louis van Gaal ដោយបានយកឈ្នះក្រុមជើងឯកពាន Emirates Cup, Valencia របស់អេស្ប៉ាញក្នុងលទ្ធផលបច្ចេកទេស ២-១ យប់មិញនេះ ។
យ៉ាងណាមិញ នេះជាជ័យជំនះទី១ផងដែរក្នុងទឹកដីនៅកីឡដ្ឋាន Old Trafford បន្ទាប់ពី៤ប្រកួតផ្សេងទៀតធ្វើបាន យ៉ាងល្អនៅទឹកដី សហរដ្ឋអាម៉េរិក ដោយបានឈ្នះ ពានជើងឯកអន្តរជាតិ GICC បន្ទាប់ពីបានបំបាក់ ក្រុមចេញពីអង់គ្លេសដូចគ្នា Liverpool ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ, ឈ្នះ AS Roma ៣-២, ឈ្នះ Inter Milan ៥-៣ (ប៉េណាល់ទី) និងបំបាក់ Real Madrid ៣-១ ។
២គ្រាប់របស់ Man Utd ធ្វើឡើងនៅនាទីទី៤៩ និង៩០ ដោយកីឡាករ Darren Fletcher និង Marouane Fellaini ជាមួយនឹងកីឡាករ Rodrigo De Paul ជួយឲ្យ Valencia បាន១គ្រាប់ផងដែរ នៅនាទី៧១ ក្នុងជំនួបមិត្តភាពដ៏ស៊ីសាច់ហុតឈាមយប់មិញផងដែរមុនរដូវកាលថ្មីចាប់ផ្តើមដូចគ្នា ៕
គ្រូបង្វឹក Louis van Gaal (កណ្តាល)