ផឹកស្រា​ស្រវឹង​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​ប្តី ស្ត្រី​ម្នាក់​ចងក​ស្លាប់​

8/15/2014 0 Comments A+ a-

woman-die_cen3កណ្តាល:  ​ស្ត្រី​ម្នាក់​ចងក​ស្លាប់​នៅ​បន្ទប់​ក្រោមផ្ទះ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី នៅ​ថ្ងែ​ទី​១៤​ខែសីហា​ឆ្នាំ​២០១៤ វេលា​ម៉ោង​៥​ល្ងាច នៅ​ចំណុច​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​ស្ត្រី​ដែល​សម្លាប់ខ្លួន​នោះ ឈ្មោះ​សុខ ស៊ឹម អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។ កន្លងមក​ឈ្មោះ​សុខ ស៊ឹម ផឹកស្រា​ស្រវឹង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី ឈ្មោះ​លឿង រ៉េត អាយុ​៥៥​ឆ្នាំ ជាប្រចាំ​។ លុះ​ថ្ងែ​កើតហេតុ ឈ្មោះ​សុខ ស៊ឹម ស្រវឹងស្រា​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី ហើយ​ខឹង​ចូលក្នុង​បន្ទប់​ក្រោមផ្ទះ បិតទ្វារ យក​ក្រ​ម៉ា​ចងក​នឹង​រនូត​ផ្ទះ បណ្តាល​ឲ្យ​ស្លាប់​។​
​រហូតដល់​វេលា​ម៉ោង​៦​ល្ងាច ទើប​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ខាងលើ រួច​ពិនិត្យ​សាកសព​អាច​សន្និដ្ឋានថា សុខ ស៊ឹម ស្លាប់ បណ្តាលមកពី​ចង​កង​ពិតប្រាកដ​មែន​៕​L

ប្រភពពី CEN