តាល្មោភកាមរំលោភ ក្មេងស្រីអាយុ១៤ឆ្នាំ បានសម្រេច២ដង
ស្ដ្រីម្នាក់ឈ្មោះ ណាម សុធី ភេទស្រី
អាយុ៥០ឆ្នាំ មុខរបរលាងចានគុយទាវ ស្នាក់នៅភូមិស្ពានខ្ពស់ ក្រុមទី១៥
សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ដែលមានស្រុកកំណើតនៅភូមិព្រែកតាទុន ឃុំព្រះប្រសព ស្រុកខ្សាច់ កណ្ដាល
ខេត្តកណ្ដាល
បានដឹកដៃកូនស្រីមកដាក់ពាក្យបណ្ដឹងនៅបុស្ដ៏នគបាលគីឡូម៉ែត្រលេខ៦
បន្ទាប់ពីតាល្មោភកាមអាយុ៧៥ឆ្នាំម្នាក់បានលួងលោម
ចាប់រំលោភកូនស្រី របស់គាត់ដែលទើបតែមានអាយុ១៤ឆ្នាំ
ប៉ុណ្ណោះបានសម្រេចរហូត ២ដង។
បើតាមការរាបរាប់ពីក្មេងស្រីរងគ្រោះ ឈ្មោះ ម
ស វ រ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៥ សាលាបឋមសិក្សា បឹងឈូកស្នាក់
នៅ ជាមួយ ម្ដាយឈ្មោះ ណាម សុធី បានអោយដឹងថា កាលពីខែមិនា ឆ្នាំ២០១៤
កន្លងមក ពេលដែលនាងកំពុងលេងនៅមុខផ្ទះស្រាប់តែតាឈ្មោះ តូច រៀម
អាយុ៧៥ឆ្នាំ ស្នាក់នៅផ្ទះក្បែរគ្នា ក្នុងភូមិបឹងឈូក
សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បានហៅនាងអោយ
ទៅជួបនៅក្បែរគម្ពោធព្រៃ ជិតភូមិដោយប្រាប់ថា មានរឿងនិយាយប្រាប់
ពេលដែលនាងដើរទៅជួប ស្រាប់តែតាល្មោភកាមរូបនោះ
បានធ្វើសកម្មភាពចាប់នាងរំលោភហើយបាន គម្រាមមិនអោយស្រែក
បើហ៊ានស្រែក បើស្រែកនឹងសម្លាប់ចោល។នាងក៏មិនហ៊ានស្រែកត្រូវ
តាចាស់ចាប់រំលោភរហូតបានសំរេច ហើយតាល្មោភកាមបានអោយលុយនាងចំនួន
១០០០០រៀល
និងហាមមិនអោយប្រាប់អ្នកណា។លុះត្រឡប់ទៅផ្ទះវិញនាងក៏មិនហ៊ាន
ប្រាប់ ម្ដាយទេ ព្រោះខ្លាចតាល្មោភកាមនោះសម្លាប់ចោល។
មន្ត្រីនគរបាលគីឡូម៉ែត្រលេខ៦ បព្ជាក់ថា សមត្ថកិច្ចនិងចាត់សំណំុំរឿងនេះតាមច្បាប់ ក្រោយពីទទូលពាក្យបណ្តឹង៕
ប្រភពពី Free Press Magazine