ធនាគារ ANZ បដិសេធមិនជាប់ពាក់ ព័ន្ធជាមួយក្រុមហ៊ុនស្ករស
អ្នកស្រុកឱរ៉ាល់ និងស្រុកថ្ពង
ខេត្តកំពង់ស្ពឺ ប្រមាណ ២០០នាក់
បាននាំគ្នាជិះឡានឡើងមកតវ៉ានៅធនាគារ អេ.អិន.ហ្សិត
នារាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា។
ក្បួនរថយន្តខ្លះរបស់ពួកគាត់ត្រូវបានប៉ូលិសស្ទាក់ផ្លូវ។
តំណាងអ្នកភូមិឱរ៉ាល់ លោក ចេង សុភាព ឲ្យដឹងថា ក្បួនឡានអ្នកតវ៉ា
១ខ្សែដែលឡើងមកភ្នំពេញ តាមផ្លូវជាតិលេខ៥
ត្រូវប៉ូលិសចរាចរណ៍ស្រុកឧត្តុង្គ ស្ទាក់ផ្លូវនៅចំណុចព្រះស្រែ
ក្បែរវាំងចាស់នៅព្រឹកនេះ។
ទោះជាយ៉ាងណាក្បួនឡានរបស់អ្នកតវ៉ាបានដង្ហែមកដល់ធនាគារ អេ.អិន.ហ្សិត នៅភ្នំពេញ ហើយបន្តតវ៉ានៅខាមុខធនាគារ។
អ្នកស្រុកឱរ៉ាល់ និងស្រុកថ្ពង
ឡើងមកតវ៉ានៅភ្នំពេញ ខាងមុខធនាគារ អេ.អិន.ហ្សិត ពីព្រោះធនាគារនេះ
បានឲ្យក្រុមហ៊ុនស្ករសភ្នំពេញ
ខ្ចីលុយទៅអភិវឌ្ឍន៍ដាំអំពៅនៅខេត្តកំពង់ស្ពឺ
ហើយបានរំលោភយកដីពួកគាត់។
សូមរង់ចាំអានព័ត៌មានពិស្ដារ…
ប្រភពពី វិទ្យុអាស៊ីសេរី