លោក ប៊ូ ថង បញ្ជាសមត្ថកិច្ច ចាប់ក្របីប្រជាពលរដ្ឋ, តំណក់ទឹកភ្នែក រាប់រយតំណក់ រមៀលធ្លាក់ សុំឲ្យលែងក្របី វិញ

8/14/2014 0 Comments A+ a-

cpp
រតនគិរី៖ លោក ប៊ូ ថង ជាប្រធានក្រុម ការងារចុះជួយការងារខេត្ត រតនគិរី បានប្រើឥទ្ធិពលរបស់ខ្លួន បញ្ជាឲ្យសមត្ថ កិច្ចចាប់ក្របីប្រជាពលរដ្ឋ ៧នឹម ដែលចូលទៅរកជ័រ ក្នុងព្រៃសហគមន៍ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ក្រោមការចោទប្រកាន់ថា ចូលទៅកាប់ឈើខុសច្បាប់ នៅក្នុងស្រុកវើនសៃ។
ប្រជាពលរដ្ឋ ដែលត្រូវបានសមត្ថកិច្ចចាប់ក្របី បានទូរស័ព្ទមកកាន់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថ្ងៃទី១៤ ខែសី  ហា ឆ្នាំ២០១៤ រៀបរាប់ទាំងទឹកភ្នែកថា សមត្ថកិច្ច បានចាប់ក្របីរបស់ពួកគាត់ចំនួន ៧នឹម យកទៅបាត់ ដោយ  ចោទពួកគាត់ថា ចូលទៅកាប់ឈើខុសច្បាប់។
ប្រជាពលរដ្ឋរូបនេះ បានបន្តថា ពួកគាត់មិនបានចូលទៅកាប់ដូចការចោទប្រកាន់នោះទេ ដោយគ្រាន់តែចូលទៅ  រកជ័រ ដើម្បីលក់ចិញ្ចើមជីវិតតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ ដែលបានទូរស័ព្ទមក បានអំពាវនាវ ដល់សមត្ថកិច្ច និង អាជ្ញាធរខេត្តរតនគិរី មេត្តាដោះលែងក្របីពួក  គាត់ត្រឡប់មកវិញ ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រភពពីសមត្ថកិច្ចខេត្តរតនគិរី បានថ្លែងឲ្យដឹងថា ពិតជាមានការចាប់ឃាត់ក្របីរបស់ប្រជា ពលរដ្ឋ ហើយមិនទាន់មានការដោះលែង និងប្រគល់ជូនប្រជាពលរដ្ឋវិញនោះទេ។
ប្រភពបន្តថា «ពេលប្រជាពលរដ្ឋចូលទៅសុំពីលោកស្នងការ លោកស្នងការឲ្យទៅសួរលោកអភិបាលខេត្ត។ ពេល ទៅសួរអភិបាល លោកអភិបាលឲ្យសួរស្នងការ»។
ប្រភពពីខេត្តរតនគិរី បានធ្វើការរិះគន់ទៅលើលោក ប៊ូ ថង ថា នាពេលកន្លងធ្លាប់មានបញ្ហារឿងអាស្រូវពាក់ព័ន្ធនឹង  ជម្លោះដីធ្លីជាច្រើនករណីផងដែរ។ បញ្ហា ដែលផ្តើមចេញពីការយកអំណាងចទៅពាំងរបស់លោក ប៊ូ ថង នាំឲ្យមាន  ថ្នាំងថ្នាក់ជាច្រើនពីប្រជាពលរដ្ឋ ជាពិសេសអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពបក្សថែមទៀត។
ពាក់ព័ន្ធបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនទាន់ស្វែងរកការបំភ្លឺពីលោកអភិបាលខេត្ត និងស្នងការខេត្ត  រតនគិរី ក៏ដូចជាលោក ប៊ូ ថង នៅឡើយទេ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤នេះ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news