មេ​ស្រី​នៅ Yahoo គំរាម​បុគ្គលិក​ឲ្យ​រួមសិច​ជាមួយ បើ​មិន​ព្រមទេដេញចោល

7/14/2014 0 Comments A+ a-

ស្ត្រី​ជា​នាយក​ប្រតិបត្តិ​ឆ្នើម​ម្នាក់​នៅ​ ក្រុមហ៊ុន Yahoo បាន​គំរាម​កំហែង​សហការី​ស្រី​របស់​ខ្លួន​ថា​នឹង​បណ្ដេញ​នាង​ចោល បើ​សិន​សហការី​ស្រី​ម្នាក់​នោះ​មិន​រួម​សិច​ជាមួយ​។ នេះ​បើ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ជន​រងគ្រោះ។
នាង Maria Zhang ត្រូវ​ចោទប្រកាន់​ពី​បទ​បៀតបៀន​កេរ្តិ៍​ខ្មាស និង​គំរាម​កំហែង​បណ្ដេញ​បុគ្គលិក​ដោយ​ច្បាប់។ នាង Zhang នាយក​ជាន់​ខ្ពស់​ផ្នែក​វិស្វកម្ម​នៅ Yahoo Mobile នៅ​អាមេរិក តាម​ការ​រាយការណ៍​ថា​បាន​ប្រើ​អំណាច​បង្ខិតបង្ខំ​នាង Nan Shi វិស្វករ​ជាន់​ខ្ពស់​ផ្នែក Software ឲ្យ​រួម​សិច​ជា​ច្រើន​លើក​ច្រើន​សា​រនៅ​ក្នុង​ស្នាក់ការិយាល័យ ក្បែរ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន។
Zhang (ឆ្វេង) ; Shi (ស្ដាំ)
ក្នុង ​ពាក្យ​បណ្ដឹង​នៅ​រដ្ឋ California ដើមបណ្ដឹងនាង Zhang សរសេររៀបរាប់ថា​នាង ប្រធានស្រី Shi ថា​នឹង​មាន​អនាគត​ភ្លឺ​ថ្លា​នៅ Yahoo បើ​សិន​នាង​យល់​ព្រម​ [រួម​សិច] តែ​បើ​បដិសេធ Shi នឹង​ត្រូវ​បាត់​បង់​ការងារ បាត់ភាគហ៊ុន​នៅ Yahoo និង​បាត់បង់​អនាគត​តែម្ដង។ បន្ទាប់​ពី​នាង Shi បាន​ប្ដឹង​ទៅ​ខាង​ផ្នែក​ធនធាន​មនុស្ស នាង​បែរ​ជា​ត្រូវ​ក្រុមហ៊ុន​បណ្ដេញ​ចេញ​តែ​ម្ដង។
Yahoo បាន​បដិសេធ​ដាច់​អហង្ការ​ចំពោះ​ការ​អះអាង​ទាំង​នេះ​ថា​មិន​ពិត ហើយ​នឹង​ការពារ​នាង Zhang ដែល​ជា​នាយក​ប្រតិបត្តិ​ដ៏​ឆ្នើម។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់ Yahoo។
នាង Shi ជា​ជនជាតិ​ចិន ស្រុក​កំណើត​នៅ​ទីក្រុង​ប៉េកាំង ហើយ​បាន​បញ្ចប់​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​ សាកលវិទ្យាល័យ Ohio។
កាល​ពី​ខែ​មេសា​កន្លង​ទៅ ទស្សនាវដ្ដី Silicon Valley Business បាន​ចាត់​ថ្នាក់​នាង Zhang ជា​ស្ត្រី​មាន​ឥទ្ធិពល​ម្នាក់​ប្រចាំ​ឆ្នាំ​២០១៤ ខណៈ​ដែល​នាង​តែងតែ​គាំទ្រ​ស្ត្រី​ជា​វិស្វករ software ទាំង​អស់ ៕
ដោយ៖ សុផាត
ប្រភព៖ Dailymail