សុះ ម៉ាច ត្រៀមលក់ដីកេរ្តិ៍ ឪពុកតម្លៃខ្ទង់លានដុល្លារ សាងប្រយោជន៍ដល់សង្គម និង ឥស្លាមសាសនិក
ប្រធានសមាគម
សិល្បករខ្មែរ លោក សុះ ម៉ាច ត្រៀមលក់ដី ដែលជាកេរ្តិ៍ឪពុករបស់ខ្លួន
ដើម្បីសាងប្រយោជន៍ដល់ឥស្លាមសាសនិក រស់នៅក្នុងប្រទេសកម្ពុជា
ក្រោយពីបែងចែកចំណែកខ្លះ ដល់បងប្អូន ៣ នាក់ ផ្សេងទៀត។
លោក សុះ ម៉ាច និង ឪពុក សុះ ម៉ាត់
លោក
បានបន្តថា
ដីដែលត្រៀមលក់នោះមានទីតាំងនៅខាងត្បូងស្ពានជ្រោយចង្វា
ដែលកំពុងស្ថិតនៅក្នុងការដោះស្រាយបញ្ហាខ្លះ
ជាមួយអ្នកជាប់ព្រំប្រទល់នៅឡើយ
ខណៈភាគីម្ខាងទៀតបានបាត់ឯកសារសម្គាល់កម្មសិទ្ធិ។ ប៉ុន្តែយ៉ាងណា
ប្រធានសមាគមរូបនេះ បន្តថា មិនយូរទៀតទេ
បញ្ហានេះនឹងដោះស្រាយរួចរាល់ និង
ធ្វើប័ណ្ណកម្មសិទ្ធិត្រឹមត្រូវក្នុងពេលឆាប់ៗនេះ។“ហ៊ឺ!…មិន ចង់បានអ្វីទៀតទេ គ្រាន់តែចង់សាងឈ្មោះឪពុកទុកជាប្រវត្តិសាស្ត្រ ជាប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងឥស្លាមសាសនិក”។
សមិទ្ធផលនេះ នឹងចារឈ្មោះអ្នកចម្រៀងល្បីក្នុងសម័យសង្គមរាស្ត្រនិយម លោក សុះ ម៉ាត់ ដែលជាឪពុករបស់ខ្លួន ដើម្បីតម្កល់ជាប្រយោជន៍សម្រាប់ឥស្លាមសាសនិក។ ប្រធានសមាគមរូបនេះ ក៏បានអះអាងដែរថា នឹងស្វែងរកទីកន្លែងណាមួយ ដើម្បីកសាងសមិទ្ធផលបន្ថែមទៀត សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋខ្មែរជាទូទៅផងដែរ។ លោកបានចាត់ទុកថា នេះជាកាតព្វកិច្ចចម្បង ដែលខ្លួនត្រូវបំពេញ។
នៅ ក្នុងជំនួបដដែលនោះ លោកបានបន្ថែមថា នឹងត្រៀមរៀបចំចម្រៀងឪពុករបស់ខ្លួនទាំងស្រុងឡើងវិញ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់កួនចៅជំនាន់ក្រោយ ឲ្យបានដឹងច្បាស់ថា អ្វីខ្លះជាស្នាដៃចម្រៀងរបស់ឪពុកខ្លួននោះ។
ប្រធាន សមាគមសិល្បករខ្មែរអាណត្តិទី ៣ លោក សុះ ម៉ាច ទើបតែបានប្រកាសលក់ផ្ទះវិឡារបស់ឪពុកក្មេក កាលពីពេលថ្មីនេះប៉ុណ្ណោះ នៅសង្កាត់ភ្នំពេញថ្មី ឥឡូវ លោកប្រកាសលក់ដី ដែលជាកេរ្តិ៍បន្សល់ទុកពីឪពុកបង្កើតរបស់ខ្លួនវិញម្ដង។
ទោះ បីជាយ៉ាងណា គេមិនទាន់បានដឹងនៅឡើយថា អ្វីជាសមិទ្ធផល ដែលលោក សុះ ម៉ាច កសាងឡើងសម្រាប់ប្រជាពលរដ្ឋខ្មែរ និង ឥស្លាមសាសនិកនោះទេ។ ប៉ុន្តែជាបឋមមានឈ្មួញហ៊ានឲ្យតម្លៃខ្ពង់លានដុល្លារហើយ៕
អត្ថបទ៖ សំ ជំនាញ