BMW បង្កើតមជ្ឈមណ្ឌលសាកល្បង ការបើកបរល្អដាច់គេនៅកូរ៉េខាងត្បូង
BMW
បានបោះទុនជាង ៧៥,៥
លានដុល្លារក្នុងការបង្កើតមជ្ឈមណ្ឌលសាកល្បងបើកបររថយន្ត
និងម៉ូតូរបស់ក្រុមហ៊ុនល្អផ្ដាច់គេនៅខេត្តអ៊ិនឈុនដែលស្ថិតនៅ
ក្បែរទីក្រុងសេអ៊ូល។
អតិថិជនទាំង
អស់អាចសាកល្បងនៅលើចម្ងាយផ្លូវប្រមាណ ២,៦
គីឡូម៉ែត្រជាមួយបណ្ដាញផ្លូវខ្វាត់ខ្វែងកាច់ចុះកាច់ឡើង
ហើយត្រូវបានគេសាងសង់ឡើងនៅលើផ្ទៃដី ២៤០.០០០ ម៉ែត្រការ៉េ។
មិនត្រឹមតែជាកន្លែងសាកល្បងតែប៉ុណ្ណោះទេ វាថែមទាំងមានបា
ភោជនីយដ្ឋាន កន្លែងបណ្ដុះបណ្ដាល កន្លែងតាំងពិព័រណ៍ប្រវត្តិសាស្ត្រ
កន្លែងតាំងបង្ហាញរថយន្តBMW និងMINI
ព្រមទាំងមានកន្លែងក្មេងលេងទៀតផង។
ចម្ងាយ
២,៦ គមនេះបានបែងចែកជា៦រចនាសម្ព័ន្ធនៃការបើកបរសាកល្បង
បើបើកបរនៅលើប្រភេទកោងខ្លីល្បឿនត្រូវស្ថិតនៅក្រោម 300
km/hសម្រាប់រថយន្ត ចំណែកឯម៉ូតូស្ថិតនៅក្រោម 80 km/h
ដែលនេះជាច្បាប់ចរាចរណ៍នៅប្រទេសកូរ៉េ ហើយក៏មានផ្លូវប្រភេទ
off-road ដែលធ្វើឱ្យអ្នកបើកបរអាចសាកល្បងគុណភាព 4WD
និងសមត្ថភាពការពារសុវត្ថិភាពហើយជាពិសេសការគ្រប់គ្រងមជ្ឈដ្ឋាន
ជុំវិញ។
BMW
រំពឹងថាការវិនិយោគលើកនេះនឹងទទួលបានជោគជ័យ
ដោយសារកូរ៉េខាងត្បូងជាទីផ្សារលក់រថយន្តដ៏ធំ
ខណៈការស្ថាបនាគម្រោងនេះធ្វើឡើងក្បែរអាកាសយានដ្ឋានអន្តរជាតិ។
មជ្ឈមណ្ឌលនេះនឹងដាក់បម្រើសេវាកម្មនៅថ្ងៃទី ១ ខែសីហាខាងមុខ៕
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ gizmag
ប្រភព៖ gizmag