សមាជិកក្រុមចម្រៀងកូរ៉េ CN Blue បរិច្ចាគអង្ករ ៥តោនដល់កុមារក្រីក្រនៅកម្ពុជា
តារាចម្រៀង Jung
Yong Hwa ដែលជាសមាជិកក្រុមចម្រៀងរ៉ុកកូរ៉េ CN Blue
រួមជាមួយអ្នកគាំទ្ររបស់គេ បានបរិច្ចាគអង្ករចំនួន
៥តោនដើម្បីជួយដល់កុមារក្រីក្រនៅប្រទេសកម្ពុជា តាមរយៈអង្គការ
Holt ដែលជាអង្គការកូរ៉េមួយនៅកម្ពុជា។
អ្នកតំណាងតារាចម្រៀង Jung Yong Hwa និងអង្គការ Nanum Store ដែលជាអ្នកបង្កើតគម្រោងនេះ បានរៀបចំកម្មវិធីមួយ កាលពីថ្ងៃទី១០ ខែកក្កដា ដើម្បីនាំយកអង្ករឲ្យអង្គការហូលថ៍ (Holt) ដើម្បីសុខុមាលភាពកុមារ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ ក្រៅពីការនាំយកអង្ករ ក្នុងកម្មវិធីនេះក៏មានការចែកអាហារថ្ងៃត្រង់ដល់កុមារៗនៅទីនោះ ផងដែរ។
អ្នករៀបចំកម្មវិធីក៏បានឲ្យដឹងដែរថា អ្នកគាំទ្រ Jung Yong Hwa នឹងចូលរួមបរិច្ចាគអង្ករជាបន្តទៀតដើម្បីបន្តជួយសម្រួលដល់កុមារ ខ្វះស្បៀងនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន Jung Yong Hwa កំពុងមមាញឹកក្នុងការថតរឿងភាគថ្មី របស់ទូរទស្សន៍ tvN ដែលមានចំណងជើងថា “The Three Musketeers” ៕
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ mwave