iPhone 6 Clone ជិតចេញលក់នៅចិនហើយ
ប្រិយមិត្តមួយចំនួនធំបានដឹងពីព័ត៌មានចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងរូបរាង និងលក្ខណៈសម្បត្តិរបស់ iPhone 6 ថា នឹងចេញលក់នៅលើទីផ្សារក្នុងខែកញ្ញាខាងមុខនេះ។
មិនទាន់ដល់ពេលចេញលក់ច្បាស់ការណ៍ផង
ឥលូវនេះស្រាប់តែចិនដែលកំពុងរីកចម្រើនខ្លាំងទៅលើវិស័យ
បច្ចេកវិទ្យាបែរជាបង្ហាញ smartphone មួយមានរូបរាងដូចបេះបិទទៅនឹងម៉ូដែលជំនាន់ទី៦របស់ Apple។
យោងតាមប្រភព 9to5Mac បាននិយាយថា វាមិនខុសអីទៅនឹង iPhone ចិនកាលពីលើកមុនទេ ដោយដំណើរការជាមួយAndroid តែរូបរាងជា iOS7។ ក្រៅពីនេះការប្រកាសពីលក្ខណៈសម្បត្តិ និងរូបរាងដូច iPhone 6 បេះបិទ ។
នេះ
ការការចម្លងដ៏ខ្លាំងក្លារបស់ចិនក្នុងការវាយលុកទីផ្សារ
ទូរសព្ទsmartphoneដែលមានតម្លៃធូរថ្លៃ។ តែទោះជាយ៉ាងណា
របស់កូពីមិនដែលមានគុណភាពល្អដូចរបស់ពិតទេ។ ចំពោះតម្លៃក៏
iPhone ចិនខាងលើមិនបានបញ្ជាក់ច្បាស់ដែរ៕
រូបភាព iPhone 6 ចម្លងរបស់ចិនដែលលេចធ្លាយលើបណ្ដាញសង្គម Weibo
អានអត្ថបទពាក់ព័ន្ធ៖ ចេញតម្លៃហើយ! iPhone 6 តម្លៃជិត ១៤០០ ដុល្លារ
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ shanghaiist
ប្រភព៖ shanghaiist