ភាពយន្តរឿង "ព្រលឹងផ្ញើពីនរក" ធ្វើឲ្យអ្នកទស្សនា ហើបគូថពីកៅអី (Trailer Inside)
ភ្នំពេញ៖ ប្រសិនបើប្រិយមិត្ត ជាអ្នកដែលចូលចិត្តទស្សនា
រឿងប្រភេទខ្មោច ភ័យខ្លាច លងបន្លាចនោះ រឿងថ្មីដែលមានចំណងជើងថា "Deliver Us
From Evil" ឬជាភាសាខ្មែរថា "ព្រលឹងផ្ញើពីនរក"
នឹងធ្វើឲ្យអ្នកអង្គុយទស្សនាមិនជាប់កៅអីនោះទេ។
បើអ្នកមានតារាង រឿងខ្មោចប្រចាំខ្លួន ដូចនេះរឿងថ្មីនេះ នឹងក្លាយទៅជារឿងលំដាប់លេខមួយ ក្នុងតារាងរបស់លោកអ្នក បន្ទាប់ពីទស្សនារួច។ វាជាភាពយន្ត ដែលបានដឹកនាំ ដោយអ្នកដឹកនាំរឿងខ្មោចល្បីៗ ជាច្រើន ដែលលោកអ្នក បានស្គាល់ ដូចជា Insidious, Sinister និង Paranormal Activity ផងដែរ។
ជារឿងដែលបកស្រាយ ពីព្រឹត្តការណ៍ពិតដែលបូកបញ្ចូល នូវការលងបន្លាច ជាលក្ខណៈព្រលឹងខ្មោច និងការរំខានទៅជាបិសាចចូលរូប។ សូមស្រមៃថា លោកអ្នកកំពុងតែគេង នៅលើគ្រែ ក្នុងបន្ទប់ងងឹត ស្រាប់តែឮសំឡេងមនុស្សដើ រពីមុខបន្ទប់ អំពូលភ្លើង ក្នុងបន្ទប់របស់អ្នក បើកខ្លួនឯង ហើយពេលដែលអ្នកមើល ក្រោមគ្រែ ក៏ឃើញមុខមនុស្សហូរ ឈាមដេកនៅទីនោះ។ នេះហើយ ជាអារម្មណ៍ ដែលភាពយន្តថ្មីនេះ បានបង្កើតឲ្យអ្នក ដោយធ្វើយ៉ាងណា ប្រមូលភាពភ័យខ្លាចមកចូលគ្នាតែមួយ។
ភាពយន្តនេះ និងចាក់បញ្ចាំង តាមបណ្តារោងភាពយន្ត លំដាប់អន្តរជាតិ ពីថ្ងៃទី ១០ខែកក្កដានេះត ទៅហើយ។ ចូលរួមសម្ដែងដោយ តារាល្បីប្រចាំហូលីវូដ ដូចជា Eric Bana ដែលជាតួអង្គឯក ក្នុងរឿងនេះ និងបានថតជាវីដេអូខ្លី ដើម្បីនិយាយសួស្តី មកកាន់ប្រិយមិត្តកម្ពុជា។ សូមទស្សនាវីដេអូខាងក្រោមនេះ ៖