របួស Neymar មានភាពល្អប្រសើរឡើងវិញ
ក្លិប Barcelona បានរាយការណ៍ឲ្យដឹងថារបួសខ្សែប្រយុទ្ធ Neymar មានភាពល្អប្រសើរឡើង បន្ទាប់ពីការរងទុក្ខវេទនា ជាមួយនឹងការបាក់ឆ្អឹងខ្នងនោះ។
កីឡាករវ័យ ២២ ឆ្នាំបានរងគ្រោះថ្នាក់ ក្នុងអំឡុងពេល World Cup នៅប្រទេសរបស់ខ្លួន ដោយជួយឲ្យប្រេស៊ីលឈ្នះ កូឡ៊ុំប៊ី កាលពីសប្តាហ៍កន្លងទៅ និងបញ្ចប់ការចូលរួមខ្លួនក្នុងព្រឹត្តិការណ៍នេះផងដែរ។
ឥឡូវនេះដែរ Neymar បានទទួលការយកចិត្តទុកដាក់ពី គ្រូពេទ្យ Barcelona ខណៈដែលវិលត្រឡប់មកកាន់ លំនៅដ្ឋានវិញ។
ខាង Barcelona បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា “ខាងគ្រូពេទ្យ ក្លិប Barcelona បានទៅសួរសុខទុក្ខ Neymarដល់គេហដ្ឋាន ក្នុងប្រទេសប្រេស៊ីល នាសប្តាហ៍នេះ ។ ខាងគ្រូពេទ្យ Barcelona បាននិយាយថា កីឡាករ Neymar បានប្រេះស្រាំឆ្អឹងខ្នង តែពេលនេះមានភាពប្រសើរឡើងវិញ” ។ ខាងគ្រូពេទ្យ Barcelona បានបន្តថា របួស Neymar នឹងជាសះស្បើយ នឹងអាចហ្វឹកហាត់ឡើងវិញ នៅថ្ងៃទី ៥ ខែ សីហា ខាងមុខនេះ៕