Man Utd ប៉ះ Inter ខណៈ Real ជួប Roma ព្រឹកស្អែកនេះ

7/28/2014 0 Comments A+ a-

អាម៉េរិក៖ ក្រុមកំពុងតែឡើងជើង និងសាងទំនុកចិត្តបិសាចក្រហម Manchester United ត្រូវប្រជែងយក៣ពិន្ទុ បន្តទល់នឹងក្រុមមកពីអ៊ីតាលី Inter Milan ខណៈក្រុមការពារតំណែង ជើងឯកស្តេចស Real Madrid ប៉ះក្រុមបាតតារាង AS Roma ពីវគ្គជម្រុះប្រចាំពូល A ។
ការប្រកួតលើកទី២ នៃព្រឹត្តិការណ៍ពានរង្វាន់ ជើងឯកអន្តរជាតិ GICC ឆ្នាំ២០១៤របស់អាម៉េរិក ក្រុមរបស់លោក Louis van Gaal កំពុងនាំមុខគេ ឈរនៅកំពូលតារាង បណ្តោះអាសន្ន ដោយមាន៣ពិន្ទុ ក្រោយប្រកួតឈ្នះក្រុមមកពីអ៊ីតាលី AS Roma ៣-២ ដោយជួបជាមួយ ក្រុមតាមពីក្រោយ Inter បន្ទាប់ពីក្រុមមួយនេះ (Inter) ទទួលបាន២ពិន្ទុនៅក្រោយ ពេលយកឈ្នះដោយ បាល់ប៉េណាល់ទី ៣-២ កាត់សេចក្តីដែល នឹងធ្វើឡើងនៅម៉ោង ០៦ និង ០០នាទីព្រឹកស្អែក (ម៉ោង នៅកម្ពុជា) ។
Man Utd មិនទាន់ភ្លក្សរសជាតិចាស់ និងស្មើនៅឡើយទេ ពីជំនួបមិត្តភាពអន្តរជាតិ២ដងមក នេះពោលគឺឈ្នះទាំងអស់ ដោយបានបំបាក់ ក្រុមម្ចាស់ផ្ទះ LA Galaxy ៧-០ និងឈ្នះ AS Roma ៣-២ ទៀតស្ថិតក្រោមការដឹកនាំ ពីសំណាក់គ្រូ បង្វឹកថ្មីជនជាតិហូឡង់ Louis van Gaal ដោយមានគ្រូជំំនួយ Ryan Giggs នោះដោយបានលេងធ្លាក់ជើងពេញមួយ រដូវកាលក្រោមការដឹកនាំរបស់ David Moyes ថែមទាំងធ្វើឲ្យ បាត់បង់កៅអីនៅ Champions League ផងដែរ ។
យ៉ាងណាមិញសម្រាប់ឯក្រុមការពារតំណែងជើងឯកពាន GICC ស្តេចស Real Madrid របស់អេស្ប៉ាញវិញដោយមិន មានវត្តមានកីឡាករ ឆ្នើមប្រចាំក្លឹប Karim Benzema និង Ronaldo ទៅជាមួយនោះ បានបរាជ័យនៅ១ប្រកួត បើកឆាក ដំបូងក្រោមថ្វីជើងរបស់ Inter Milan ដោយលទ្ធផល ប៉េណាល់ទី កាត់សេចក្តី ២-៣ ក្រោយពេលប្រកួតពេញម៉ោង និង ថែម១៥នាទី២ដង មានលទ្ធផលស្មើ ១-១ នោះនៅមិនទាន់ អស់ឱកាស ការពារពាននេះនៅឡើយទេ ដោយនៅមាន សង្ឃឹមប្រសិនបើអាចយកឈ្នះ Roma នៅម៉ោង ០៨ និង ១៥នាទីព្រឹកស្អែកបានមែននោះ (ម៉ោងនៅកម្ពុជា) ។
កីឡាករឆ្នើមជើងចាស់ Isco, Iker Casillas, Pepe, Angel di Maria, Sergio Ramos និង Gareth Bale នៅតែដើរ តួសំខាន់ក្នុងការនាំកីឡាករក្មេងៗលេង និងស្ថិតក្នុងជម្រើស១១នាក់ដំបូងក្នុងបញ្ជីរបស់លោក Carlo Ancelotti ក្នុងការបង្ហាញវត្តមានជាលើកទី៦នៅទឹកដីសហរដ្ឋអាម៉េរិកដដែល ៕