ចាប់មុខសញ្ញា ប្លន់ម៉ូតូបីនាក់ នៅខណ្ឌ ឫស្សីកែវ ក្រោយធ្វើសកម្មភាព នៅព្រែកព្នៅ

7/28/2014 0 Comments A+ a-


3man rape moto
ភ្នំពេញ ៖ ជនសង្ស័យវ័យក្មេង ចំនួន៣ នាក់  ក្នុងចំណោមបក្ខពួកទាំង៤នាក់ ត្រូវ បានកម្លាំងនគរបាល ខណ្ឌព្រែកព្នៅ សហការ ជាមួយកម្លាំងនគរបាល ខណ្ឌឫស្សីកែវ និង កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ដេញតាមចាប់ ខ្លួនជាបន្ដបន្ទាប់ ក្រោយពីពួកគេបានធ្វើសកម្ម  ភាពដោយយកកាំបិតភ្ជង់យុវជនម្នាក់ប្លន់ យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1AB-0443 កាលពីវេលា ម៉ោង ១និង១៥នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅភូមិ សំរោង ខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រួចហើយជន សង្ស័យទាំងនេះ បានជិះម៉ូតូជនរងគ្រោះគេច ខ្លួនចូលទឹកដីខណ្ឌឫស្សីកែវ ដែលត្រូវកម្លាំង សមត្ថកិច្ចចាប់ខ្លួននៅទីនោះតែម្ដង។
ប្រភពព័ត៌មានពីមន្ដ្រីនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យ ទាំង៣នាក់ ដែល ខ្លះជាសិស្សវិទ្យាល័យបាន ប្រើកាំបិតកៃ ទៅភ្ជង់ជនរងគ្រោះហើយប្លន់ យកម៉ូតូ រួចហើយជិះចូល ដីខណ្ឌ ឫស្សីកែវ ដែលជាប់ព្រំប្រទល់នឹងគ្នា បម្រុងរត់គេចខ្លួន។
មន្ដ្រីនគរបាលបានបន្ដថា ក្រោយពីទទួល បានព័ត៌មាននៃករណីប្លន់ម៉ូតូខាងលើនេះ ភ្លាម ស្នងការ នគរបាល រាជធានីភ្នំពេញ និង ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្ដម សេនីយ៍ ជួន ណារិន្ទ បានបញ្ជាឱ្យកម្លាំងនគរ បាលទាំងពីរខណ្ឌ និងកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌចេញពួនស្ទាក់ ដើម្បីបង្ក្រាបនិង ចាប់ខ្លួន ។
ក្រោយពីបញ្ចេញប្រតិបត្ដិការពួនស្ទាក់ តាមគោលដៅរួចមក ជនសង្ស័យទាំងបីនាក់ ត្រូវបានចាប់ ខ្លួនជាបន្ដបន្ទាប់ នៅតាមផ្លូវ ជាតិលេខ៥ មុខដេប៉ូលក់ឈើសង្កាត់ ច្រាំង ចំរេះទី២ ខណ្ឌឫស្សីកែវ ព្រមទាំងដកហូត បានម៉ូតូរបស់ជនរងគ្រោះមកវិញ រីឯជន សង្ស័យម្នាក់ទៀត ដែលជាបក្ខពួកនោះបាន រត់គេចខ្លួនបាត់ ដោយមានកាំភ្លើងខ្លីមួយ ដើមនៅជាប់នឹងខ្លួនផងដែរ។
ក្រោយការសួរនាំ ជនសង្ស័យទាំង៣នាក់ រួមមានទី១ ឈ្មោះឯល ចាន់ អាយុ១៩ឆ្នាំ ជាសិស្សនៅ វិទ្យាល័យបឹងកេងកង ស្នាក់នៅ ផ្ទះលេខ១០៦ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ទី២ឈ្មោះនួន សុភក្ដិ អាយុ២២ឆ្នាំ មុខរបរជាងជួសជុលស្នាក់នៅ ក្នុងភូមិកំពង់លួង តាមផ្លូវជាតិលេខ៥ ស្រុក ពាញាឮ ខេត្ដកណ្ដាល និងទី៣ ឈ្មោះអ៊ិន សុផល អាយុ៣៣ឆ្នាំ រស់នៅភូមិពោធិ៍តូច ផ្លូវជាតិ លេខ៥ ស្រុកពញាឮ ខេត្ដកណ្ដាល ដោយឡែកជនរងគ្រោះវិញ ឈ្មោះវាំង សុខ ឡូស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ទីកន្លែងកើត ហេតុ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាន នាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការ តាមផ្លូវច្បាប់ ហើយ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យជនរងគ្រោះវិញ ៕
___________________
ផ្តល់សិទ្ទិដោយ៖dap-news