ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារ រថយន្ដតាក់ស៊ី បើកកៀរ រួចបើក គេចបាត់ស្រមោល
កណ្ដាល ៖ យុវជន
២នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀត បានស្លាប់តាមផ្លូវ ខណ:កំពុងដឹកយកទៅ
សង្គ្រោះ នៅមន្ទីរឯរាជធានីភ្នំពេញ កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី២៧
ខែកក្កដា ឆ្នាំ ២០១៤ នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល
ចន្លោះគីឡូ ម៉ែត្រលេខ ៣៧-៣៨ ។
សាក្សីដែលឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បាននិយាយថា រថយន្តបង្ក ជាប្រភេទរថយន្ដ ទួរីសដឹកអ្នកដំណើរ ប៉ុន្ដែមិនចាំស្លាកលេខនោះទេ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្ដ បានបន្ថែមល្បឿនបាត់ស្រមោល ។
ជនរងគ្រោះទាំង ២នាក់ មានឈ្មោះ មឿន បូរ៉ា
ភេទប្រុស អាយុ១៩ឆ្នាំ បានស្លាប់តាមផ្លូវពេលដឹកទៅមន្ទីរពេទ្យ ជាអ្នកបើកម៉ូតូ
ចំណែកអ្នកជិះខាងក្រោយ ឈ្មោះ អ៊ុក វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ ។
ជនរងគ្រោះទាំង ២ នាក់ មានទីលំនៅក្នុងស្រុកលើកដែក ខេត្ដកណ្ដាល ជិះម៉ូតូម៉ាក
គុបមូល ពាក់ស្លាកលេខ ឃ-២៤៥៨ ភព១ ។
តាមប្រភពព័ត៌មាន ពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច
(ពីអ្នកលឿងមកភ្នំពេញ) ពេលមក ដល់កន្លែងកើតហេតុ ក៏មានរថយន្ដ២គ្រឿង
បើកក្នុងទិសដៅស្របគ្នា ហើយពេលនោះ រថយន្ដកុងតឺន័របានបើកជែង រថយន្ដទួរីស
បណ្ដាលឱ្យ រថយន្ដទួរីសបួង ចង្កូតមកចិញ្ចើមផ្លូវ ហើយកៀរម៉ូតូ
ជនរងគ្រោះដួលបោកនឹងថ្នល់ជាតិ ចំណែកម៉ូតូធ្លាក់ទៅចិញ្ចើមផ្លូវ ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវ
បានប្រជាពលរដ្ឋហៅរថយន្ដសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកកៀន ស្វាយ
ដែលប្រចាំការ នៅមណ្ឌលសុខភាពសំរោងធំ ដឹកយកមកសង្គ្រោះនៅភ្នំពេញ
ប៉ុន្ដែបានពាក់ កណ្ដាលផ្លូវ ជនរងគ្រោះម្នាក់បានស្លាប់
និងជនរងគ្រោះម្នាក់ទៀត ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកៀនស្វាយ។
ក្រោយកើតហេតុ សាកសពជនរង គ្រោះត្រូវសមត្ថកិច្ចប្រគល់់ឱ្យក្រុមគ្រួសារ
ធ្វើបុណ្យ ៕
____________________
ផ្តល់សិទ្ទិដោយ៖dap-news