នាងKate Tsui លួចណាត់ ជួបមិត្តប្រុសក្មេងនៅអ៊ីតាលី
អ៊ីតាលី៖ ឈានដល់វ័យ៣៥ឆ្នាំ បានចំណាយពេលវេលា
សប្បាយជាមួយមិត្តសំលាញ់ របស់នាង នាពេលវិស្សមកាល ។ តាមការពិត
ត្រូវបានគេដឹងថា នាង Kate Tsui តារាភាពយន្ត និងជាអតីតបវរកញ្ញា
របស់ហុងកុងរូបនេះ មានការណាត់ជួប បុរសវ័យក្មេងម្នាក់ នៅ Milan ប្រទេស Italy ។
គូស្នេហ៍មួយនេះ ត្រូវបានគេសង្ស័យថា មានក្ដីស្នេហ៍ជ្រាលជ្រៅ បានបណ្តើរគ្នាយ៉ាងត្រសង នៅទីសាធារណៈ ដោយមិនខ្លាច នូវក្រសែភ្នែក អ្នកគំាទ្រសម្លឹង មកកាន់ពួកគេទំាងពីរឡើយ ។ ពួកគេបានចំណាយ ពេលវេលារីករាយជាមួយគ្នា នៅប្រទេសអ៊ីតាលី រយៈពេល១សប្តាហ៍ឯណោះ ។
គួររំឭកថា Kate ធ្លាប់មានទំនាក់ទំនង ស្នេហាជាមួយតារាហុងកុងជាច្រើន បន្ទាប់ពីនាងបានបែកបាក់ មិត្តប្រុស គឺលោក Marvin Tse កាលពីឆ្នំាមុន ។ ឥឡូវនេះ នាងចាប់ផ្តើមសាងក្តីស្នេហ៍ថ្មី ជាមួយបុរស វ័យក្មេង នៅអ៊ីតាលីម្តងទៀត តែទោះជាយ៉ាងណា យើងមិនទាន់ដឹងនៅឡើយទេថា គូស្នេហ៍ទំាងពីរនេះ នឹងទៅជាយ៉ាងណា ណោះទេ ?