វ៉ានីឡាថាប្លុក (Block) អ្នកគាំទ្រ ចោលក្នុងហ្វេសប៊ុក
ភ្នំពេញ៖ អ្នកសិល្បៈជាច្រើន តែងតែចង់បាននូវ
សំឡេងគាំទ្រខ្លាំង ពីសំណាក់មហាជន ដោយពួកគេ ព្យាយាម
ធ្វើខ្លួនស្និទ្ធស្នាលជាមួយអ្នកគាំទ្រ ដើម្បីបន្ថែមប្រជាប្រិយភាពរបស់ខ្លួន ។
ថ្មីៗនេះ តារាចម្រៀង ឆន សុវណ្ណារាជ ត្រូវអ្នកគាំទ្រចង់ឃើញពេក រហូតស្លាប់ទៅ
ឲ្យគេដុតឈ្មោះ លោកទៅ ជាមួយទៀតផង ។ តែសម្រាប់ស្រីស្អាត សុខ ចិន្តា មានឈ្មោះ
ក្នុងសិល្បៈថា វ៉ានីឡា ជាតារាចម្រៀង ស្រីវ័យក្មេង មានសំឡេងល្អ ពិសេសកញ្ញា
ជាតារាចម្រៀងស្រី ដែលសម្បូរបទច្រៀងជាងគេ ក្នុងផលិតកម្មភ្លេងរីខដ
បានរងនូវពាក្យចចាមអារ៉ាម នាងបានបិទ (Block) អ្នកគាំទ្រចោលទៅវិញ ។
ប្រភពដ៏កក់ក្ដៅមួយ បាននិយាយមិនចំហរថា តារាចម្រៀង វ៉ានីឡា ដែលល្បីជាងគេ ក្នុងផលិតកម្ម ភ្លេងរីខដ បែរជាប្លុកអ្នកគាំទ្រ កញ្ញាក្នុងហ្វេសប៊ុក ដោយគ្មានហេតុផលអ្វីទាំងអស់ ធ្វើឲ្យអ្នកគាំទ្រនោះ មិនអស់ចិត្តទាល់តែសោះ ថា សុខៗនាងក៏ប្លុក អ្នកគាំទ្របែបនេះធ្វើអ្វី? អ្នកគាំទ្ររូបនោះ តែងតែដើរ តាមនាង ស្ទើរតែគ្រប់កម្មវិធី ទោះជាសម្ដែង តាមប៉ុស្ដិ៍ទូរទស្សន៍នានា មិនដែលខានឡើយ ។ លើសពីនេះ ថែមទាំងថតរូបយ៉ាង សិ្នទ្ធស្នាលជាមួយគ្នាទៀតផង ។
អ្នកគាំទ្ររូបនោះ បាននិយាយថា បើសិនជាមានជំលោះ ឬក៏ការអាក់អន់ចិត្តអ្វីមួយ ក៏អស់ចិត្តដែរ តែនេះគ្មានរឿងអ្វីសោះ ក៏ប្លុកលោកចោលដែរ លោកព្យាយាម រកការបកស្រាយពីនាង តែគ្មាន ចម្លើយតបវិញទេ ។ ទោះជាយ៉ាងណា មានប្រភពមួយផ្សេងទៀត បាននិយាយបែបផ្សេងថា មិនដែល អ្នកតារាចម្រៀង ប្លុកអ្នកគាំទ្រខ្លួនឯងចោលទេ ព្រោះអ្នកសិល្បៈ ទាមទារចាំបាច់នូវអ្នកគាំទ្រ គ្មានអ្នក ណាទៅធ្វើរឿងបែបនេះទេ លើកលែងតែមានករណីខ្លះ ដែលជៀសវាង ប្លុកមិនបាន ក៏ប្លុកចោលទៅ ។
សម្រាប់អ្នកដែលត្រូវគេប្លុក ពិតជាទទួលរងនូវ ផលប៉ះពាល់ផ្លូវចិត្តមិនតិចទេ ព្រោះអ្នកប្លុកខ្លួនឯង គឺតារាក្នុងចិត្ត ពិតជាមិនមែន ជារឿងសាមញ្ញានោះទេ ។ អាចចាត់ទុកថា ជារឿងដ៏ថ្មីមួយទៀត សម្រាប់ពីភពសិល្បៈ ព្រោះរឿងអ្វី ក៏អាចកើតឡើងដែរ សូម្បីតែតារាប្លុក អ្នកគាទ្ររបស់ខ្លួន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានក្លាយរឿងមួយកម្រ បំផុត មិនដែលជួបប្រទះ ទាល់តែសោះ ។
តារាចម្រៀង វ៉ានីឡា មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺបានទេ ជុំវិញបញ្ហានេះ ព្រោះលេខ០៨៨ របស់នាង ខលមិនចូល ។ តែគេហទំព័រ LookingTODAY នឹងព្យាយាមស្វែង រកការបកស្រាយ ពីនាងនៅពេលក្រោយ ដើម្បីឲ្យនាងស្រាយចម្ងល់ ចំពោះមន្ទិលសង្ស័យនេះ៕ LookingTODAY.