ភ្លៀងលាយខ្យល់កន្ត្រាក់ រលំផ្ទះ ប្រជាពលរដ្ឋចំនួន៣ខ្នង នៅស្រុកបរិបូណ៌
មន្ត្រីអាជ្ញាធរមូលដ្ឋាន បានអោយដឹងថា
កាលពីម៉ោង ៤រសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ ភ្លៀងលាយឡំ
ជាមួយនឹងខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំង មកប៉ះចំ ភូមិជាងហ្លួង
ដែលក្នុងហេតុការណ៍នេះ បណ្តាលឲ្យលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ១ខ្នង
ទំហំ ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ហ្វីហ្វ្រូស៊ីម៉ងត៍
រលំបាក់រាបដល់ដី ខូចខាតទាំងស្រុង និង ២ខ្នងទៀត របើកដំបូល
និងប៉ើងដាច់ជញ្ជាំង។
ប្រភពពី Free Press Magazine