ខឹងផឹកស៊ីសុំទៅផ្ទះមុន ទាញកាំភ្លើងបាញ់ ស្លាប់និងរបួស៣នាក់

7/09/2014 0 Comments A+ a-

កំពង់ស្ពឺ ៖ ដោយសារកំហឹងលាយឡំនិង គ្រឿងស្រវឹងនៅក្នុងខ្លួនផងនោះ បានធ្វើឱ្យ អ្នកយាមដីចំការម្នាក់ ទាញកាំភ្លើងបាញ់ទៅ លើដៃគូរបស់ខ្លួនចំនួន៣នាក់ បណ្ដាលឱ្យស្លាប់ ម្នាក់នៅនឹងកន្លែងកើតហេតុ រីឯពីរនាក់ផ្សេង ទៀតរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យ បង្អែកខេត្ដកំពង់ស្ពឺ ដើម្បី ជួយសង្គ្រោះជាបន្ទាន់ ខណៈដែលជនល្មើស បានរត់គេចខ្លួនបាត់ក្រោយកើតហេតុនោះ ។
អំពើបាញ់ប្រហារយ៉ាងអនាធិបតេយ្យ ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅចំការស្វាយ មួយកន្លែង ក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ក្រោយពីជន ល្មើសនិងជនរងគ្រោះបាននាំគ្នាផឹកស៊ី នៅ ក្នុងចំការ តាំងពីរសៀលមកម្ល៉េះនោះ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា ជនដៃដែលធ្វើការ បាញ់ប្រហារទៅលើដៃគូផឹកស៊ីរបស់ខ្លួន បណ្ដាលឱ្យស្លាប់និងរងរបួសធ្ងន់ ចំនួន២នាក់ ហើយបាននឹងកំពុងរត់គេចខ្លួននោះ ឈ្មោះ រីម រឿន អាយុ១៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ជាអ្នកស៊ីឈ្នួល យាមចំការរបស់លោកលី សុខាម៉ារ៉ា ។ ដោយឡែកជនរងគ្រោះ ដែលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារតែជនល្មើស បាញ់ចំក្បាលឈ្មោះធឿន ធីម អាយុ១៩ឆ្នាំ និងជនរងគ្រោះពីរនាក់ទៀត ដែលរងរបួស ធ្ងន់ ទី១ ឈ្មោះថា ធា អាយុ១៩ឆ្នាំ និងទី២ ឈ្មោះហៃ ហន អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា  ។
ជនរងគ្រោះឈ្មោះហៃ ហន ដែលកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដ កំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា នៅរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ពួកគេទាំង៣ នាក់ បាននាំគ្នាជិះម៉ូតូយកទូរស័ព្ទទៅជួស ជុល នៅផ្សារត្រែងត្រយឹង លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែជនល្មើស ឈ្មោះរីម រឿន បានហៅពួកគេឱ្យចូលទៅ ផឹកស៊ីក្លែមសាច់មាន់ ដោយសារតែមនុស្ស ធ្លាប់ស្គាល់គ្នា ។
ជនរងគ្រោះរូបនេះ បានបន្ដទៀតថា ពួក គេបានផឹកស៊ីតាំងពីថ្ងៃរសៀល រហូតទៅដល់ ១១និង៤០នាទីយប់ថ្ងៃទី០៨ ខែកក្កដា ពេល នោះជនរងគ្រោះ ដោយឃើញយប់កាន់តែ ជ្រៅ ហើយខ្លួនមិនសូវចេះផឹកស៊ីទៀតនោះ ក៏ប្រាប់ជនល្មើសថា ចង់ត្រឡប់ទៅផ្ទះរួចក៏ ឡើងលើម៉ូតូ ។ ពេលនោះជនរងគ្រោះពីរ នាក់ទៀត ក៏បានដើរចេញមកជាមួយ ដើម្បី ត្រឡប់ទៅផ្ទះ ស្រាប់តែធ្វើឱ្យជនល្មើសខឹង ក៏រត់ទៅយកកាំភ្លើងរបស់ខ្លួន នៅក្នុងចំការ នោះមកបាញ់ពួកគេទាំង៣នាក់ បណ្ដាលឱ្យ ស្លាប់និងរបួសធ្ងន់ ។
ក្រោយកើតហេតុនិងធ្វើឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋានជនដៃដល់ដែលជាអ្នកចាំ ចំការ ឱ្យគេបានរត់គេចខ្លួនបាត់ ដោយឡែកជនរង គ្រោះពីរនាក់ត្រូវបានសមត្ថកិច្ចជួយដឹកបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ដកំពង់ស្ពឺ ខណៈដែលសព ជនរងគ្រោះដែល ត្រូវជនល្មើសចំការក្បាលនោះ ត្រូវបាន សមត្ថកិច្ចរៀបចំចាត់ចែងប្រគល់ទៅក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចខេត្ដកំពង់ស្ពឺបាន នឹងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់តាមចាប់ជនបង្កនៅក្នុងអំពើបាញ់ប្រហារ នេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕