Google បង្កើតក្រុមទប់ទល់នឹង Hacker និងចារកម្ម
រុមហ៊ុន Google បានជួលអ្នកស្រាវជ្រាវខាងប្រព័ន្ធសុវត្ថិភាពកុំព្យូទ័រជាង ១០រូប ដើម្បីបង្កើតជាក្រុមមួយក្នុងការទប់ទល់ជាមួយនឹង Hacker និងចារកម្ម ពីការលួចទិន្នន័យ និងរំខានដល់អតិថិជន។
ក្រុមហ៊ុន Google បានហៅ ក្រុមការងារថ្មីនេះថា “Project Zero” ក្រុមនេះមានតួនាទីបិទនូវចន្លោះប្រហោរ កុំឲ្យក្រុម Hacker ឬក្រុមចារកម្មណាមួយ ជាពិសេសគឺទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក (NSA) និងក្រុមជំនាញរបស់ចិន។
លោក Chris Evans ប្រធានក្រុម Project Zero បាននិយាយថា សេចក្ដីព្រួយបារម្ភចំពោះការប្រើប្រាស់សេវាកម្ម Google និងការបាត់បង់ទិន្នន័យផ្ទាល់ខ្លួននោះ នៅពេលនេះ ត្រូវបានក្រុមយើងជាអ្នករ៉ាប់រង ដូច្នេះសូមកុំមានសេចក្ដីព្រួយបារម្ភទៀត៕