ប្រធានអាជីវកម្ម (CBO) ក្លាយជានាយកប្រតិបតិ្ត SoftBank
ក្រុមហ៊ុន SoftBank Corp កាលពីថ្ងៃសុក្រ
បានប្រកាសជាផ្លូវការថា លោក Nikesh Arora ប្រធានអាជីវកម្ម (CBO)
របស់ក្រុមហ៊ុន Google ត្រូវបានតែងតាំង ជាអនុប្រធាន និងជានាយកប្រតិបត្តិ
SoftBank Internet and Media ដែលជាបុត្រសម្ព័ន្ធ របស់ SoftBank Corp។
លោក Arora ជាបុគ្គលិកចាស់វស្សា ដែលបម្រើការងារ នៅក្នុងក្រុមហ៊ុន Google អស់រយៈពេល ជាង ១០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០០៤ ក្នុងមានជាអ្នកគ្រប់គ្រង រាល់ប្រាក់ចំណូល និងប្រតិបត្តិការ អតិថិជន ហើយក៏ពាក់ព័ន្ធ នឹងទីផ្សារ រួមជាមួយដៃគូសហការ។
លោក Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank Corp បានថ្លែងឲ្យដឹងថា SoftBank Corp ពេញចិត្ត និងទេពកោសល និងសមត្ថភាព របស់លោក Arora ព្រោះថាក្នុងរយៈពេលជាង ១០មកនេះ លោក Arora ទទួលបានជំនាញ ខាងហិរញ្ញាវត្ថុ និងយុទ្ធសាស្ត្រ ផ្សេងយ៉ាច្រើន ដែលស័ក្តិសម សម្រាប់មុខតំណែងនេះ៕