សាត រស្មី ធ្វើខួបកំណើត ស្ងាត់ៗ ក្រោយបាត់មុខ ពីសិល្បៈអស់មួយរយៈ ពេលធំ
ភ្នំពេញ: អស់រយៈពេលជាង១ឆ្នាំហើយដែល អតីតតារាសម្តែង
ធ្លាប់មានឈ្មោះល្បី ដោយ សារអ្នកដឹកនាំរឿង ដ៏មានប្រជាប្រិយភាព អ្នកស្រី ពាន់
ភួងបុប្ផា ជួយលើកស្ទួយ ឲ្យក្លាយជា តួឯក ស្រីក្នុងរឿង “ផ្ការីកក្នុងចិត្ត”
កញ្ញា សាត រស្មី បានបាត់វត្តមានពីពិភពសិល្បៈ ស្របពេលដែលមាន ព័ត៌មានថា
នាងបានដកខ្លួនចេញពីសិល្បៈ ទៅសម្ងំរស់នៅលើគំនរមាសប្រាក់ យ៉ាងសុខស្រួលជាមួយ
ប្រុសកំពូលស្នេហ៍របស់នាង ទើបតែកាលពី ម្សិលមិញនេះ
នាងបានបង្ហាញរូបថតជាច្រើនសន្លឹក បង្អួតទស្សនិកជន នៅលើបណ្តាញទំនាក់ទំនងសង្គម
Facebook ម្យ៉ាងវិញទៀតនាងក៏បាន បង្ហាញវត្តមានសារជាថ្មីម្តងទៀត
ក្នុងឱកាសដែលនាង រៀបចំពិធី ជប់លៀងខួបកំណើត ។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ ម្សិលមិញនេះ តារាសម្តែងស្រីស្រស់ កញ្ញា សាត រស្មី បានរៀបចំ ជប់លៀងខួបកំណើត ជាលក្ខណៈសាមញ្ញ ជាមួយមិត្តភក្តិជិតដិត នៅហាងមួយ កន្លែងនៅម្តុំ ពោធិ៍ចិនតុង ដោយនៅក្នុងពិធីខួបកំណើតរបស់នាងនោះ គេសង្កេតឃើញ តារា ស្រីវ័យក្មេងរូបនេះ បានបង្ហាញស្នាមញញឹម បិទមាត់មិនជិត ។
បើតាមប្រភពពីមិត្តភក្តិដែល បានចូលរួមក្នុងពិធីខួបកំណើតរបស់ កញ្ញា សាត រស្មី បាន បង្ហើបឲ្យដឹង ដោយសុំមិនបញ្ចេញឈ្មោះថា សម្រាប់ពិធី ជប់លៀងកាលពីយប់មិញនេះ គឺធ្វើ បែបធម្មតាៗ គ្មានអ្វីធំដុំទេ ហើយក៏គ្មានការជួយជ្រោមជ្រែង ពីអ្នកធំណាដែរហើយ ចំពោះ មូលហេតុ ដែល អារស្មី បាត់វត្តមានពីពិភពសិល្បៈ គឺដោយសារតែនាងមាន ការងាររវល់ក្រៅ សិល្បៈ ទើបមិនអាចបន្តអាជីពនេះបាន ប៉ុន្តែមិនយូរមិនឆាប់ទេ នាងអាចនិងវិលរកឆ្នាំចាស់ វិញ គឺជាទីដែលធ្លាប់ជ្រោងឲ្យ នាងមានភាពលេចធ្លោ និងកេរ្តិ៍ឈ្មោះ ៕