ភ្ញាក់ផ្អើលប្រទះឃើញយុវជន ម្នាក់ដេកក្បែរកន្លែងចាក់ សំរាមមានស្នាមដាច់បំពងក
ភ្នំពេញ ៖ បុរសជាអ្នករើសអែតចាយម្នាក់ដេកស្ដូកស្ដឹងក្បែរកន្លែងចាក់សំរាមដោយមានស្នាមរបួសដាច់បំពងកចេញឈាមដកដង្ហើមផ្ទឹកៗ
ដោយមិនដឹងមូលហេតុ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤
ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានអោយដឹងថា ខណៈគាត់យកសំរាមមកចោលក៏បានប្រទះឃើញយុវជនម្នាក់ដេកស្ដូកស្ដឹងដក ដង្ហើមផ្ទឹកៗ និងមានស្នាមដាច់ត្រង់បំពង់កហូរឈាមក៏បានរាយការណ៍ប្រាប់មេភូមិ និងសមត្ថកិច្ចចុះមកត្រួតពិនិត្យនិងរករថយន្តសាមុយមកដឹកជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យព្រោះជនរងគ្រោះនៅមានដង្ហើម។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អាត ជា អាយុ២០ឆ្នាំជាអ្នករើសអែតចាយ ស្នាក់នៅម្ដុំភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ចំពោះករណីនេះនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុបានថា ជាករណីអត្តឃាត ឬករណីឃាតកម្មនោះទេ ព្រោះនៅមុនពេលកើតហេតុគឺពុំមាននរណាម្នាក់បានឃើញហេតុការណ៍ឡើយ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដចំពោះករណី នេះផងដែរ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យខ្មែរសូ វៀតដឹកទៅសង្គ្រោះភ្លាមៗផងដែរ៕