ហៅរថយន្ដតាក់ស៊ីជិះដល់ កន្លែងស្ងាត់អ្នកបើកបរចាប់ រំលោភលើរថយន្ដ
ករណីនេះបានកើតឡើងនៅវេលា
ម៉ោង១១និង៤០នាទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤
នៅចំណុចដីឡូត៍មួយកន្លែងតាមបណ្ដោយ ផ្លូវជាតិលេខ៧ ស្ថិតក្នុង
ពណ្ណរាយណ៍ ភូមិ-សង្កាត់-ក្រុងសួង ខេត្ដត្បូងឃ្មុំ ។
នគរបាលស្រុកត្បូងឃ្មុំឱ្យដឹងថា នារី
រងគ្រោះឈ្មោះម.រ.ស.គ អាយុ១៧ឆ្នាំ រស់នៅភូមិត្រញំងធំ
ឃុំស្រឡប់ ស្រុក -ខេត្ដត្បូងឃ្មុំ ។ ចំណែកជនសង្ស័យដែល
ត្រូវបានឃាត់ខ្លួនឈ្មោះ លឹម ចន្ដ្រី អាយុ២៨ឆ្នាំ
រស់នៅភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុក-ខេត្ដត្បូងឃ្មុំ ។
បើយោងតាមពាក្យបណ្ដឹងនារីរង
គ្រោះឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានហៅរថយន្ដជនសង្ស័យដើម្បី
ជិះពីភូមិត្រញំងធំទៅភូមិ-ឃុំជប់ លុះ
មកដល់ចំណុចកើតហេតុជនសង្ស័យជា
អ្នកបើកបរក៏បើកចូលទៅក្នុងដីឡូត៍ដែល
ជាកន្លែងស្ងាត់ជាប់ផ្លូវជាតិលេខ៧
ហើយក៏ធ្វើសកម្មភាពគំរាមរំលោភនាង នៅលើរថយន្ដតែម្ដង ។
នគរបាលបានឱ្យដឹងដែរថា
ក្រោយកើតហេតុនារីរងគ្រោះបានមកដាក់
ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាល ក្រុងសួង
ទើបសមត្ថកិច្ចឈានទៅឃាត់ ខ្លួនជនសង្ស័យខាងលើនិងបានដកហូត
រថយន្ដហ៊ីយ៉ាន់ដាយ១២កៅអីមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ
2V-3774 ហើយ បានកសាងសំណុំរឿងបញ្ជូនទៅស្នងការ
ដ្ឋាននគរបាលខេត្ដដើម្បីចាត់ការតាម ច្បាប់ ។
តាមប្រភពព័ត៌មានដោយឡែក បង្ហើបឱ្យដឹងថា
នារីរងគ្រោះនិងអ្នកបើក
បររថយន្ដខាងលើនេះគឺជាមនុស្សស្គាល់គ្នាទើបនារីរងគ្រោះទុកចិត្ដ
ហៅរថយន្ដ ជិះមកភូមិ-ឃុំជប់ តែមិននឹកស្មានថា
អ្នកបើកបររថយន្ដល្មោភកាមនេះប្រព្រឹត្ដ អំពើថោកទាបបែបនេះឡើយ ៕
ប្រភពពី នគរវត្ត