កូន​ក​ម្លោះ​ខឹង​នឹង​នាងៗ​ក្រុម​ តន្ដ្រី​សម័យ​មិន​ព្រម​ចុះ​រាំ​ជាមួយ​ ឪពុក​វាយ​ប្រាវ​របួសធ្ងន់​៤​នាក់​

7/09/2014 0 Comments A+ a-

ក់
222(5)ខេត្ដតាកែវ ​ ៖​ ក្នុង​ពិធី​មង្គលការ​មួយ​មានការ​អញ្ជើញ​ចូលរួម​ពី​ញាតិ​មិត្ដ​ដើម្បី​ ឱ្យ​ដឹង​ឮ​ពី​មង្គលការ​របស់​អ្នក​ដែល​អញ្ជើញ​  នោះ​ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ខណៈ​ភ្ញៀវ​ចូលរួម​បាន​ចេញ​ទៅ​អស់​នៅ​ តែ​ក្រុម​គ្រួសារ​ញាតិសន្ដាន​ និង​ខាង​ដ​ម្ល​ង​ ក៏​ចាប់ផ្ដើម​នាំ​គ្នា​រាំ​រែង​យ៉ាង​សប្បាយ​  ។​ ប៉ុន្ដែ​មួយសន្ទុះ​ក្រោយមក​ ក៏​មានការ​ ភ្ញាក់ផ្អើល​កើតឡើង​នៅ​ពេល​កូន​ក​ម្លោះ​ បាន​នាំ​មិត្ដភក្ដិ​ទៅ​វាយ​នាងៗ​ជា​ក្រុម​ តន្ដ្រី​ ដោយសារ​តែ​មិន​ព្រម​រាំ​ស្លូ​ជាមួយ​ ឪពុក​របស់​ខ្លួន​ ។​
​ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាល​ ពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ ឋិត​នៅ​ភូមិ​ក្បាល​ ពោធិ៍​ ឃុំ​ស​បួរ​ ស្រុក​ទ្រាំ​ ខេត្ដតាកែវ​ ។​
​កូន​ក​ម្លោះ​ចិត្ដខ្លាំង​ឡើង​ទៅ​វាយ​នាងៗ​ ដោយសារ​តែ​ខឹង​មិន​រាំ​ជាមួយ​ឪពុក​ខ្លួន​ នោះ​មានឈ្មោះ​គង់​ ផល្លា​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​បា​សឹ​ង្ហ​ ឃុំ​បា​ស្រែ​ ស្រុក​អង្គរបុរី​ ។​
​បើ​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ បានឱ្យ​ដឹង​ថា​ មុន​ពេល​ភ្ញាក់ផ្អើល​នោះ​កូន​ ក​ម្លោះ​បាន​ទទួលភ្ញៀវ​ដែល​អញ្ជើញ​ចូល​ រួម​ពិសា​ក្នុង​ពិធី​មង្គលការ​នេះ​សព្វគ្រប់​ អស់​ ក៏​ចាប់ផ្ដើម​រាំ​សប្បាយ​ជាមួយ​មិត្ដ​ ភក្ដិ​និង​ក្រុម​គ្រួសារ​ ខណៈ​រាំ​លេង​សប្បាយ​ ឪពុក​កូន​ក​ម្លោះ​ឈ្មោះ​គង់​ ពិ​គល់​បាន​ទៅ​ សុំ​នាងៗ​ដែល​ខាង​ក្រុម​តន្ដ្រីសម័យ​ចុះ​មក​រាំ​ស្លូ​ជាមួយ​ តែ​នាងៗ​ទាំងនោះ​បា​នប​ដិ​ សេ​ធ​ ក៏​កើត​ទៅ​ជា​ជម្លោះ​ទាស់ទែង​ពាក្យ​ សម្ដី​យ៉ាង​តឹងសរសៃក​ ។​
​ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ឃើញ​ទិដ្ឋភាព​បែប​នេះ​ បងប្អូន​ ខាង​កូន​ក​ម្លោះ​បាន​នាំ​យក​លោក​គង់​ ពិ​គល់​ ចេញពី​វង់​រាំ​កុំឱ្យ​មាន​បញ្ហា​តទៅ​ទៀត​ ។​  ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា​ មួយសន្ទុះ​ ក្រោយមក​កូន​ក​ម្លោះ​ឈ្មោះ​ គង់​ ផល្លា​បាន​នាំ​គ្នីគ្នា​មួយ​ក្រុម​មក​វាយ​ ក្រុម​តន្ដ្រីសម័យ​បណ្ដាល​ឱ្យ​រង​របួស​៤​នាក់​ ហើយ​ឧបករណ៍​ភ្លេង​រង​ការ​ខូចខាត​ផង​ដែរ​ ។​
​ក្រោយ​កើតហេតុ​ មាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្ដិ៍​ទៅ​ដល់​ ក៏​ត្រូវ​បាន​ខាង​កូន​ក​ម្លោះ​ វាយ​បន្ថែម​ទៀត​ តែ​ក្រោយមក​ជន​បង្ក​ ជា​ កូន​ក​ម្លោះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​ ថ្ងៃ​ទី​៧​ ខែកក្កដា​ ដោយ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរ​បា​ា​ស្រុក​ទ្រាំ​កសាង​សំនុំ​ រឿង​បញ្ជូន​មក​ស្នងការ​ខេត្ដ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែកក្កដា​ រួច​បញ្ជូន​បន្ដ​ទៅ​សាលាដំបូង​ ខេត្ដតាកែវ​ចាត់ការ​បន្ដ​តាម​នីតិវិធី​ ៕
ប្រភពពី នគរវត្ត