នាយករងសាលាបឋមសិក្សាវាំងមួង បូមទឹកស្រះដាក់ពាង ឆក់ខែ្សភ្លើងស្លាប់
តាមសាក្សីកនែ្លងកើតហេតុ បាននិយាយថា: លោកគ្រូ វង្ស សុផល
នៅម៉ោងប្រហែល ៧ព្រឹក បានចុះស្រះបូមទឹកដាក់ពាង
យកទៅប្រើប្រាស់ក្នុងផ្ទះ ពេលនោះម៉ូទ័រ មិនដើរ
ក៏ចុះទៅយកលើកម៉ូទ័រ ដោយបានឱបជាប់ដើមទ្រូង
បណ្ដាលឲ្យឆក់ស្លាប់តែម្តង។
សិស្ស បាននិយាយថា ពួកគេឃើញសកម្មភាពនាយករង ប្រកាច់ជាប់របង ជិតមាត់ស្រះដូច្នោះ ក៏ពួកគេបានស្រែកហៅអ្នកគ្រូ ជាប្រពន្ធ ដែលកំពុងបង្រៀនសិស្ស ក្នុងសាលារៀន ឲ្យទៅជួយ ហើយរឿងនេះក៏បានផ្អើលឆោឡោ ពេញសាលា ។
អ្នកគ្រូមាស ចរិយា ត្រូវជាប្រពន្ធ បាននិយាយថាៈ នៅពេលប្តីខ្លួន បានចុះទៅបូមទឹកស្រះ ហើយ គាត់ក៏បានទៅបង្រៀនសិស្ស បានប្រហែល២៥នាទី ស្រាប់តែកូនសិស្ស ស្រែកប្រាប់ថា ប្តីអ្នកគ្រូ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅជិតរបងផ្ទះ៕V/S
សពនាយករងនៃសាលាបឋមសិក្សាវាំងមួង ដែលត្រូវចរន្តអគ្គិសនីឆក់ពេលចុះបូមទឹកស្រះ

ប្រភពពី CEN