ស្ដ្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ ​កាប់​ចំនួន១៦​ពូថៅ ​ស្លាប់នៅក្នុងថ្លុកឈាម

7/09/2014 0 Comments A+ a-


កោះកុង: ស្ដ្រី​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ កាប់​ចំនួន​១៦​ពូថៅ ដេកស្លាប់​នៅក្នុង​ថ្លុកឈាម នៅក្នុង​ផ្ទះ​ខ្លួន មិនដឹងថា ជា​ករណី​ប្លន់ ឬ​ជា​ករណី​រឿង​គំនុំ នៅឡើយ​ទេ ព្រោះ​ស្ថិតនៅក្រោម ការ​ស៊ើប​សង្កេត របស់​សមត្ថកិច្ច ។​
​ហេតុការណ៍​បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង នៅ​ចន្លោះ​ម៉ោង ១០ យប់ ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ។​
​បើតាម​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ដែល​ត្រូវ​ជន​មិន​ស្គាល់មុខ កាប់​ជាច្រើន​ពូថៅ​ស្លាប់​នេះ ឈ្មោះ ត្រេស យា​នី អាយុ ៥៦ ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ថ្មី ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង ខេត្ដ​កោះកុង មានមុខរ​បរជា អ្នកលក់ដូរ​។
​លោក ស៊ុន ឃៀ​ម អធិការនគរបាល​ស្រុក​កោះកុង បាន​ឲ្យ​ដឹងថា  ចំពោះ​ជនសង្ស័យ​មិនទាន់ ដឹងថា មាន​គ្នា​ប៉ុន្មាន​នាក់ នៅឡើយ​ទេ ។​
​លោក​បាន​បន្តទៀតថា ការធ្វើ​កោសល្យ​វិ​ច្ច័​យ ទៅលើ​សាកសព ឃើញថា ជនរងគ្រោះ ត្រូវ​ជន សង្ស័យ​កាប់​១៦​ពូថៅ ១២​ពូថៅ នៅលើ​ផ្ទៃមុខ ៤​ពូថៅ នៅលើ​ក្បាល ពីក្រោយ តែ​អ្វីដែល​គួរ​ឲ្យ​ចំឡែក​នោះ ខ្សែក នៅជាប់​នឹង​ក សព មិនបាន​បាត់​ទេ នេះ​បើតាម​ការ សន្និដ្ឋាន គឺជា​រឿង​គំនុំ រវាង​ជនសង្ស័យ និង​ជនរងគ្រោះ ច្រើនជាង​អំពើ​ប្លន់​សម្លាប់ ។​
​ប៉ុន្តែ​ចំពោះ​ករណី ខាងលើនេះ កំពុងស្ថិត​នៅក្រោម ការ​ស៊ើប​សង្កេត របស់​សមត្ថកិច្ច យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ដើម្បី​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនសង្ស័យ យកមក​ផ្ទ​ន្ទា​ទោស តាមផ្លូវ​ច្បាប់ ឲ្យ​ខាន​តែ​បាន​៕
ប្រភពពី CEN