ស្ត្រីក្រមុំចាស់ម្នាក់ ត្រូវជនមិនស្គាស់មុខ កាប់ដាច់បំពង់ខ្យល់ រងរបួសធ្ងន់

7/09/2014 0 Comments A+ a-


kill old girlស្វាយរៀង ៖ស្ត្រីក្រមុំចាស់ម្នាក់ ត្រូវជនមិនស្គាល់មុខ កាប់ដាច់បំពង់ខ្យល់ និងកាប់ចំមាត់ ដាច់ដល់ គុំត្រចៀក កាលពីវេលា ៩យប់ ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០១៤ នៅភូមិបិតទឹង ឃុំសម្បត្តិម៉ឺនជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើតាមប្អូនស្រីរបស់ស្រ្តីជនរង គ្រោះ បានប្រាប់ឲ្យដឹងថា បងស្រីខ្លួន ដែលរងគ្រោះឈ្មោះ ញឹម សាមូត អាយុ ៤៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ មុនពេលកើតហេតុ បងស្រីរបស់គាត់ចងពុងសារ៉ុង ដើរ ទៅផ្ទះបងប្អូនមុខផ្ទះ មួយស្របក់ ក្រោយមក ក៏ស្រាប់តែឃើញបងស្រី របស់ខ្លួនរត់មក ដោយនិយាយ មិនចេញ លឺតែខ្យល់ ហើយឈាមស្រោចពេញខ្លួន ក៏បានស្រែកឆោឡោ ឲ្យ បងប្អូនជូនទៅសង្គោះ បង្ទាន់នៅមន្ទីពេទ្យ បង្អែកស្រុករមាសហែក តែដោយអាការៈធ្ងន់ធ្ងរពេក ក៏បញ្ជូនមកមន្ទីពេទ្យបង្អែក ខេត្តស្វាយរៀង ។
ប្អូនស្រីជនរងគ្រោះ បានបន្តទៀតថា ករណីនេះមិនដឹង មានគំនុំ ឬ គេប្លន់ទេ ព្រោះគាត់ពុំមាន ទ្រព្យ សម្បត្តិអ្វីផង និងជាក្រមុំចាស់ទៀត ហើយកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានគេចាប់ចងគាត់ ហើយគំរាម ឲ្យគាត់ដើរ រកផ្ទះអ្នកណាមានលុយ ដើម្បីអោយប្លន់ម្តងហើយ ណាមួយគាត់នៅក្នុងភូមិជាមនុស្សស្លូតបូត មិនឆ្នើងឆ្នៃ ជាមួយបងប្អូន មិនគួរជួបហេតុការណ៍អាក្រក់នេះណាស់ គាត់បានអំពាវវនាវ ដល់សមត្ថ កិច្ចគ្រប់    លំដាប់ថ្នាក់ មេត្តាជួយវែកជនដៃដល់ មកផ្តន្ទាទោសតាមផ្លូវច្បាប់ផង និងជួយព្យាបាល បងស្រីរបស់ផង ព្រោះគាត់ពុំមានប្រាក់នឹងព្យាបាលបងស្រីគាត់ទេ ហើយឥលូវបងស្រីត្រូវ របស់ត្រូវបញ្ជូនទៅព្យាបាល នៅភ្នំពេញបន្តទៀត ព្រើអាការៈកាន់ធ្ងន់ធ្ងរៗ ទៅ ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news.com