គ្រាន់តែ​ខឹង​រឿង​សង្សារ​ និយាយ​កុហក​តាម​វាយ​ទាត់​ធាក់

7/04/2014 0 Comments A+ a-


2014-07-02-10​ ខេត្ដពោធិ៍សាត់​ ៖​ បុរស​ពោះម៉ាយ​ កូន​បី​បាន​ជួប​ស្នេហ៍​ជាមួយ​នារី​ខារ៉ាអូខេ​បាន​រយៈពេល​មួយ​ខែ​ក៏​ប្រើ​ អំពើ​ហិង្សា​ ដោយ​ចេតនា​ ត្រូវ​នគរបាល​ចាប់ខ្លួន​ ខណៈ​ដែល​បុរស​នេះ​វាយដំ​លើ​ស្ដ្រីភេទ​ ដែល​ជា​សង្សារ​ព្រោះ​នាង​កុហក​គេ​តាម​ទូរស័ព្ទ​ដៃ​ ។​
​ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​កើត​ឡើង​កាលពី​ វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣​ខែ​ កក្កដា​ ឆ្នាំ​២០១៤​ ស្ថិត​ក្នុងភូមិ​ បន្ទាយ​ ដី​លើ​ សង្កាត់​បន្ទាយ​ដី​ ក្រុង​ពោធិ៍សាត់​ ។​
លោក​ ម៉ូ​ លី​ដា​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ដ​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ លី​ សារី​ អាយុ​២៧​ឆ្នាំ​ ភេទ​ប្រុស​ជា​ខ្មែរ​ អ៊ិ​ស្លា​ម​ មុខរបរ​រត់​ម៉ូតូឌុប​ មាន​ទីលំនៅ​ភូមិ​ ពោធិ៍​តា​គួ​យ​ សង្កាត់​លលកសរ​ ក្រុង​-​ខេត្ដពោធិ៍សាត់​ ។​
​លោក​បាន​បន្ដ​ថាបើ​តាម​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ហេង​ រ​ដ្ឋា​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ ឃុំ​-​ស្រុក​កណ្ដៀង​ ដែល​បម្រើ​ការ​នៅ​ ហាង​ខារ៉ាអូខេ​កើតហេតុ​ខាងលើ​និយាយ​ ថា​ នាង​បាន​ស្គាល់​និង​រាប់អាន​គ្នា​ជា​ សង្សារ​ដោយសារ​តែ​ជិះ​ម៉ូតូឌុប​បុរស​ សង្ស័យ​នេះ​រយៈពេល​មួយ​ខែ​មក​ហើយ​ ។​ ស្រាប់តែ​ថ្ងៃ​កើតហេតុ​ខាងលើ​វេលា​ ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​១​ ខែកក្កដា​ បុរស​នេះ​បាន​ជិះ​ម៉ូតូ​មក​ដល់​ហាង​ខារ៉ាអូខេ​ភូមិ​បន្ទាយ​ដី​ក្រោម​នេះ​ក៏​ ហៅ​រូប​នាង​ចេញពី​ហាង​ហើយ​វាយ​ទាត់​ធាក់​នាង​យ៉ាង​ ខ្លាំង​ដោយ​ចោទ​ថា​ នាង​និយាយ​ទូរស័ព្ទ​ កុហក​រួច​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ ។​ លោក​បាន​បន្ដ​ថា​ ពេល​បុរស​ជា​សង្សារ​ ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​នាង​ក៏​ទូរស័ព្ទ​ប្ដឹង​ នគរបាល​មក​ទីតាំង​កើតហេតុ​ស្រាប់​បាន​ប្រមាណ​ជា​២​ម៉ោង​សោះ​ជនសង្ស័យ​ ឈ្មោះ​ លី​ សារី​ នេះ​ក៏​ជិះ​ម៉ូតូ​មក​វាយ​ ខ្លួន​នាង​ម្ដងទៀត​ ។​
​លោក​ម៉ូ​ លី​ដាប​ន្ដ​ថា​ ពេល​នោះ​ត្រូវនគរបាល​ប៉ុស្ដិ៍​សង្កាត់​បន្ទាយ​ដី​ចាប់ខ្លួន​ដាក់​នៅ​នគរបាល​ ក្រុង​មួយ​យប់​រង់ចាំ​ ដល់​ព្រឹក​ថ្ងៃ​ទី​២​ខែកក្កដា​ក៏​បញ្ជូន​ជន​ សង្ស័យ​នេះ​មក​ការិយាល័យ​របស់​លោក​ ហើយ​ជនសង្ស័យ​នេះ​ក៏​បាន​ឆ្លើយ​សារភាព​ ដូច​ក្នុង​បណ្ដឹង​ស្ដ្រី​រង​គ្រោះ​ប្ដឹង​មែន​លោក​ ក៏​បំពេញ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នេះ​ ពី​បទ​ហិង្សា​ដោយ​ចេតនា​ដល់​អ្នក​ដទៃ​ ទៅ​កាន់​តុលាការ​ ។​
​ពេល​ដែល​ផ្ទុះ​រឿង​នេះ​កើតឡើង​ភ្លាម​ អ្នក​ភូមិ​ពោ​តា​គួ​យ​និយាយ​ថា​ បុរស​សង្ស័យ​នេះ​កាច​ណាស់​ទើប​ប្រពន្ធ​មុន​ ទ្រាំ​មិន​បាន​ក៏​លែង​ចោល​ទុក​កូន​បី​នាក់​ ប្រុស​ស្រី​ស្រាប់តែ​មាន​ស្នេហ៍​ថ្មី​បាន​មួយ​ខែ​សោះ​ក៏​ត្រូវ​ខាង​ស្រី​ ស្នេហ៍​ប្ដឹង​ពី​បទ​ ហិង្សា​ឱ្យ​ជាប់គុក​ទៀត​ ៕
ប្រភពពី នគរវត្ត