ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសប្រើប្រាស់ ច្បាប់កំពូលទាំង៣ ស្តីពីប្រព័ន្ធតុលាការ
សេចក្តីសម្រេច
របស់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ បានបញ្ជាក់ថា
ច្បាប់ទាំង៣នេះ ត្រូវបាន រដ្ឋសភា និងព្រឹទ្ធសភា បានអនុវត្ត
យ៉ាងត្រឹមត្រូវតាមបែបបទ ដែលមានចែងក្នុង មាត្រា ១១៣ ថ្មី នៃរដ្ឋធម្មនុញ្ញ។
សេចក្តីប្រកាស ដដែលបានបញ្ជាក់ទៀតថា សំណើ
របស់ប្រធានរដ្ឋសភា លោក ហេង សំរិន ស្រប តាមមាត្រា ១៤០ថ្មី នៃរដ្ឋធម្មនុញ្ញ
និងមាត្រា ១៦ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការរៀបចំ
និងការប្រព្រឹត្ត ទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។
មិនតែប៉ុណ្ណោះការឆ្លើយបំភ្លឺ របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី
លើចំណុច មួយចំនួន នៃច្បាប់ ស្តីពីការរៀបចំ អង្គតុលាការ,
ច្បាប់ស្តីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា, ច្បាប់ ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ក្នុងសម័យប្រជុំ
ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤
បានប្រព្រឹត្តទៅស្របតាម មាត្រា ២១ នៃច្បាប់ ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងអះអាងបន្តថា
ច្បាប់ទាំង៣ ស្តីពីប្រព័ន្ធតុលាការកម្ពុជា
គឺស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ហើយ ត្រូវបានសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា
និងមានអនុភាព អនុវត្តទៅលើ អំណាច ទាំងអស់ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ
និងត្រូវចុះផ្សាយក្នុង រាជកិច្ច។
សូមបញ្ជាក់ថា ច្បាប់ទាំង៣
ស្តីពីប្រព័ន្ធតុលាការ ដែលចាប់ផ្តើមដាក់ឲ្យអនុវត្ត
ដើម្បីពង្រឹងប្រព័ន្ធតុលាការកម្ពុជានេះ រួមមាន៖ ទី១. ច្បាប់ស្តីពី
ការរៀបចំអង្គការតុលាការ មាន ៩១មាត្រា ចែកជា ៨ជំពូក, ទី២. ច្បាប់ស្តីពីការ
រៀបចំ និង ការប្រព្រឹត្ត ទៅ នៃឧត្តមក្រុម ប្រឹក្សា នៃអង្គចៅកម្ម មាន
៣១មាត្រា និងចែកចេញជា ៦ជំពូក និងទី៣. ច្បាប់ស្តីពីលក្ខន្តិកៈ នៃ ចៅក្រម
និងព្រះរាជអាជ្ញា ដែលមាន ១១១មាត្រា និងចែកចេញជា ៦ជំពូក។
ទោះជាយ៉ាងនេះក្តី សម្រាប់អង្គការសង្គមស៊ីវិល
ដែលមិនទាន់អស់ចិត្តលើការអនុម័ត នៃសេចក្តីព្រាងច្បាប់ទាំង៣ខាង លើនេះ
ក៏បានបន្តការទាមទារមកស្ថាប័នក្រុមរដ្ឋធម្មនុញ្ញោទៀត ដោយពួកគេ គិតថា
ច្បាប់នេះ នឹងដាក់ គំនាបទៅលើ ប្រព័ន្ធ តុលាការកម្ពុជា ហើយមិនសូវមាន
ឯករាជ្យភាព។ ម្យ៉ាងទៀតព្រោះតែច្បាប់ទាំង៣នោះ ត្រូវអនុម័តដោយសំឡេង គណ
បក្សកាន់អំណាចតែម្ខាង ដោយគ្មានការ
ចូលរួមពីសំឡេងពីគណបក្សប្រឆាំង។ សង្គមស៊ីវិលទាំងនោះ លើកឡើង
ថា រដ្ឋាភិបាលដែលធ្វើសេចក្តីព្រាងច្បាប់ ឬក៏ សមាជិកសភាមួយក្រុម
ដែលធ្វើសេចក្តីស្នើ ច្បាប់ គួរតែគិតគូរដល់មតិ និងការរួមយោបល់ ប្រជាពលរដ្ឋ
និងសង្គមស៊ីវិល ដើម្បីឱ្យច្បាប់ ដែលបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ
នឹងស្ថិតនៅជាច្បាប់ដែលមានតម្លៃគ្រប់ ឋនានុក្រមជាតិ និងប្រជាពលរដ្ឋផងដែរ៕
ប្រភពពី Free Press Magazine