សមត្ថកិច្ចបើកប្រតិបត្ដិការ ចុះចាប់ខ្លួនជនជាតិចិន ជិត ១០០នាក់ពាក់ព័ន្ធចាប់ជំរិត ទារលុយតាមប្រព័ន្ធអ៊ីនធឺណែត

7/04/2014 0 Comments A+ a-


1044រាជធានីភ្នំពេញ៖ កម្លាំង​ នាយកដ្ឋាន សន្ដិ សុខផ្ទៃក្នុង របស់ក្រសួង​មហា​ផ្ទៃ ​សហការ​ជាមួយ​នគរបាលតាមមូលដ្ឋាន-ខេត្ត​ ​​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូងរាជធានី-ខេត្ត រួម​ទាំង​ប៉ូលិសជនជាតិចិនផងនោុះ នៅ  រសៀល ថ្ងៃ​ទី០​៣ ខែកក្កដា ឆ្នាំ២០១៤នេះ បាន​បើក ប្រតិបត្ដិការទ្រង់ទ្រាយធំ បង្ក្រាប និងចាប់ខ្លួនជនជាតិចិន ជិតសរុប ៧៩នាក់ ក្នុងនោះ ស្រី  ២៣នាក់ ដែលសង្ស័យ ជាប់ ពាក់ព័ន្ធចាប់ជំរិតទារលុយតាម ប្រព័ន្ធ អ៊ីនធឺណែត។
ប្រតិបត្ដិការទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្ដតាកែវ ដែលមានជនជាតិចិនជិត ១០០នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ។
មន្ដ្រីនគរបាល សន្ដិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បាននិយាយថា សម្រាប់រាជធានីភ្នំពេញ កម្លាំងនគរបាល បានឃាត់ខ្លួន ជនជាតិចិន ១២នាក់ ក្នុងនោះ ៧នាក់ ដែលមានស្រី ៣នាក់ ត្រូវបានចាប់ខ្លួន នៅផ្ទះជួល មួយកន្លែង ស្ថិតនៅភូមិ ត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងជនជាតិចិន ៥នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈដែលទីតាំងតាមផ្លូវលេខ ៥៦៦ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ពុំមានជនជាតិចិននៅទីនោះឡើយ ពេលដែល សមត្ថកិច្ចទៅឡោមព័ទ្ធ។
មន្ដ្រីនគរបាល សន្ដិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានបន្តថា កម្លាំង​សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ ​សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាបកាលពីនៅ​វេលា​ម៉ោង ១​រសៀល​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០១៤ បានធ្វើ​ការ​ឆ្មក់​ចូល​ឡោម​ព័ទ្ធ​ផ្ទះ​ជួល​មួយ​កន្លែង​និង​ឈាន​ ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន ​៤៤​នាក់ ក្នុង​នោះ​ស្រី​១៣​នាក់ ដែលស្ថិត​ក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។
មន្ដ្រីនគរបាលបន្តទៀតរូបនោះថា ចំណែកខេត្ដតាកែវ វិញ សន្តិ​សុខ​នៃ​ស្នង​ការ​ដ្ឋាន​ក្រសួង​មហា​ផ្ទៃ​សហការ​ជាមួយ​ប៉ូលិស​ខេត្ត ​តាកែវ​ ​​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត រួម​ទាំង​ប៉ូលិស​ជន​ជាតិ​ចិន​​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែកក្កដា ២០១៤ បាន​ចុះ​ឆែក​ឆេរ​ឃ្លាំង​​​មួយ​កន្លែងដែល​ជន​ជាតិ​ចិន​ជួល​ស្នាក់​នៅ​ ដើម្បី​ធ្វើ​សកម្ម​ភាព​ជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ស្ថិត​ ក្នុង​ភូមិ​​ស្រង៉ែ ឃុំ​ឧត្តម​សូរិយា​ ស្រុក​ត្រាំកក់ ខេត្ដតាកែវ ​​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ ២៨​នាក់​ ក្នុង​នោះ​ចិន​ដី​គោក​៨​នាក់ ស្រី​៧​នាក់ និង​ដកហូត​បាន​ទូរ​ស័ព្ទ​លើ​តុ​ចំនួន ​៥៧​គ្រឿង​ ទូរ​ស័ព្ទ​ដៃ​១១​គ្រឿង​ និង​រថយន្ត​ម៉ាក​សាំង​យ៉ុង​១​គ្រឿង​ផង​ដែរ។
បច្ចុប្បន្ន ​ជន​សង្ស័យ​ជនជាតិទាំងនោះ ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​នាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃ​ក្នុង​ក្រសួង​មហា​ ផ្ទៃ​ ដើម្បី​ធ្វើ​ការ​សាក​សួរ ចាត់ការបន្ដតាមផ្លូវច្បាប់៕
104410421041
ទិដ្ឋភាពរួមក្រោយពេលឃាត់ខ្លួនជនជាតិចិននៅក្នុងភូមិគ្រឹះមួយកន្លែងនៅខេត្តតាកែវ
ទិដ្ឋភាពរួមក្រោយពេលឃាត់ខ្លួនជនជាតិចិននៅក្នុងភូមិគ្រឹះមួយកន្លែងនៅខេត្តសៀមរាប
ទិដ្ឋភាពរួមក្រោយពេលឃាត់ខ្លួនជនជាតិចិននៅក្នុងភូមិគ្រឹះមួយកន្លែងនៅរាជធានីភ្នំពេញទិដ្ឋភាពរួមក្រោយពេលឃាត់ខ្លួនជនជាតិចិននៅក្នុងភូមិគ្រឹះមួយកន្លែងនៅរាជធានីភ្នំពេញ
ប្រភពពី Free Press Magazine