នគរបាលក្រុងប៉ោយប៉ែត ពីរនាក់ស្រវឹងស្រាដក កាំភ្លើងភ្ជង់ក្បាលពលរដ្ឋ និងគំរាមបាញ់សម្លាប់ទៀត

7/04/2014 0 Comments A+ a-

1ប៉ោយប៉ែត៖ យ៉ាងហោចណាស់មាន ប្រជា ពលរដ្ឋ ចំនួនបីនាក់ រួមទាំងជនភេទទីបី ផងដែរ ត្រូវនគរបាល ក្រុងប៉ោយប៉ែត ដែលមានអាការៈ ស្រវឹងស្រាជោគខ្លួន ជិះម៉ូតូម៉ាក់វីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាព វាយទះកំផ្លៀង ទៅលើ មនុស្សភេទទី៣ចំនួនពីរនាក់ ព្រមទាំងដក កាំភ្លើងភ្ជង់ក្បាលស្រ្តីចំណាស់ម្នាក់ ដោយ គំរាមចង់បាញ់សម្លាប់ចោល ទៀតផង។
ហេតុការណ៍ អសិលធម៏ បំពានលើវិន័យ កងកម្លាំង ប្រដាប់អាវុធ ដែលបង្កដោយ មន្រ្តីនគរបាលយុត្តិធម៏ ខាងលើ បានកើត ឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០២ខែកក្កដា ឆ្នាំ២០១៤ស្ថិតនៅមណ្ឌលទី៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានជនរងគ្រោះ ដែលជាភេទទីបីមានគ្នាពីរនាក់ ឈរនៅមុខផ្ទះ ស្រាប់តែឃើញនគរបាល ពីរនាក់ មានអាការៈ ស្រវឹងជោគ ចុះពីលើម៉ូតូស្រែកដាក់ជន រងគ្រោះទាំងពីរនាក់ ថា មើល ពួកអាពីរនាក់ មកនេះឱ្យអញឆែកខ្លួនមើល ក្រែងមានគ្រឿងញៀន ក្នុងសភាពបែបនោះ ជនរងគ្រោះមិនបាន តប តទេ ប៉ុន្តែត្រូវមន្ត្រីនគរបាល ទាំងពីរនោះ បានវាយជនរងគ្រោះចំនួនបីកំផ្លៀង។
ដោយឃើញអំពើហឹង្សាបែបនេះ ក៏មានលោកយាយម្នាក់ទៀត ចេញមកឃាត់ កុំឱ្យនគរបាល វាយពួកគេអី តែត្រូវមន្ត្រី នគរបាលដកកាំភ្លើងភ្ជង់គំរាម បំណងប្រុងបាញ់ចោល ទៀតផង ហើយក៏ឡើងជិះម៉ូតូ ចេញទៅបាត់ដោយនិយាយថាបើចង់ខ្លាំងទៅប៉ុស្តិ៍ជួបគ្នាក៏បានដែរ។
ក្នុងហេតុការណ៍ ខាងលើនេះ បណ្តាលឱ្យមាន កាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករនាំគ្នាទៅកាន់ប៉ុស្តិ៍រដ្ឋាបាល សង្កាត់ផ្សារកណ្តាល ទាំងកណ្តាលយប់ ដើម្បីរកយុត្តិធម៏។ជនរងគ្រោះមានឈ្មោះវាសនា អាយុ៣០ឆ្នាំ និងទី២ឈ្មោះ គយ សាយ ភេទប្រុស អាយុ១៥ឆ្នាំ ជាភេទទី៣ដូចគ្នា រស់ភូមិកើតហេតុខាងលើ។
មន្ត្រីនគរបាលទំនើង បង្កហឹង្សាផឹកស្រាស្រវឹង វាយដំប្រជាពលរដ្ឋ មានឈ្មោះ រតនៈ ភេទប្រុស អាយុប្រហែលជា៣០ឆ្នាំ និងទី២ ឈ្មោះ ភក្រ័ អាយុ ប្រហែល៣០ឆ្នាំ ជាមន្ត្រីនគរបាល រដ្ឋាបាលសង្តាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
សូមរំលឹកផងដែរថា ប៉ូលិសទំនើងទាំងពីរខាងលើ តែងតែធ្វើសកម្មភាពវាយដំ ប្រើហឹង្សា លើប្រជាពលរដ្ឋ ជាពិសេសក្មេងៗ ជាញឹកញាប់ តែគ្មានអ្នកណាហ៊ាន ចេញមុខប្តឹងផ្តល់ឡើយ ដោយពួកគេ ភាគច្រើនជា ជនក្រីក្រ គ្មានលទ្ឋភាព តទល់ ជាមួយនិង អ្នកមានអំណាចបាន ពីព្រោះ ពួកគាត់រកស៊ីបានព្រឹកខ្វះល្ងាច។
អំពើហឹង្សាខាងលើនេះ មិនត្រូវបានបញ្ចប់ឡើយ បន្ទាប់ពីមន្រ្តីនគរបាល បង្កឈ្មោះ រតនៈ ចេញមុខចរចា ជាមួយប្រជាពល រដ្ឋ ប៉ុន្តែមិនត្រូវរ៉ូវគ្នា ហើយនគរបាលរូបនោះ បែរជាបង្វែទិសដៅមករករឿងស្រែកគំរាម អ្នកសារព័ត៌មាន ដែលចុះទៅផ្តិត រូបភាព ដោយចង់ដកកាមេរ៉ា ព្រមទាំងចង់ វាយអ្នកកាសែតទៀតផង៕
123ទិដ្ឋភាពនៅក្នុងហេតុការណ៏នោះទិដ្ឋភាពនៅក្នុងហេតុការណ៏នោះ
ប្រភពពី Free Press Magazine

Read more: http://www.cambodiapage.info/?p=33322#ixzz36TJFx6EQ