វិភាគ៖ លោក ហ៊ុន សែន ប្រើសន្លឹកបៀ វីរ៉ាស៊ុំមឃ្វាមឃិត
នេះជាការចាប់ផ្ដើម ធ្វើការវិភាគរបស់កាសែត ថៃ The Nation
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុនសែន
បានប្រាប់អគ្គលេខាធិការ ក្រសួងការបរទេសថៃលោក Sihasak Phuangketkeow
ថាការដោះលែងលោក វីរ៉ាស៊ុំមឃ្វាមឃិតគឺជា ហេតុផល
មនុស្សធម៍ដើម្បីប្រារព្វខួបលើកទីមួយនៃការធ្វើពិធីហែព្រះអដ្ឋិនៃ
ព្រះបាននរោត្តមសីហនុ ។
តែកាសែតថៃ The Nation
ធ្វើការវិភាគថាការដោះលែង មេដឹកនាំអាវលឿងថៃរូបនេះ
គឺជាសារដ៍រឹងមាំមួយនៃ ប្រទេសកម្ពុជា ចំពោះឋានៈជាមេដឹកនាំ
ថ្មីនៅទីក្រុងបាងកក ។ ករណីលោកវីរ៉ាស៊ុមឃ្វាមឃិត
បានប្រែក្លាយជានិមិត្តរូប មួយនៃទំនាក់ទំនង ល្អ អាក្រក់
រវាងប្រទេសជិតខាងទាំងពីរ ដែលជារឿយៗ បានទាញឲ្យមាន ជម្លោះនយោបាយ
ផ្ទៃក្នុងប្រទេសថៃ ។
អ្នកជាតិនិយមអាវលឿង
វីរ៉ាស៊ុំមឃ្វាមឃិតត្រូវចាប់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០
នៅពេលលោក និង សហការី ចំនួន ៦នាក់ទៀត រួមនឹងអ្នកតំណាងរាស្ត្រ គណបក្ស
ប្រជាធិបតេយ្យ ម្នាក់ផងដែរបានចូលទៅ ក្នុងទឹកដីកម្ពុជានៅព្រំដែន
ខេត្តស្រះកែវ ហើយក្រោមមកត្រូវបានកាត់ទោសពីបទចារកម្ម ។ ចំពោះតែលោក
វីរ៉ាស៊ុមឃ្វាមឃិតម្នាក់គត់ ត្រូវបានផ្តន្ទាទោស រយៈពេល ៨ឆ្នាំ ។
ការចាប់ខ្លួនសកម្មជន អាវលឿងរូបនេះ គឺ
ចំពេលមានភាពតានតឹង លើព្រំដែនជាប់ប្រាសាទព្រះវិហារ ។ កាលណោះ
ស្ថានការណ៍តានតឹង រហូតមានការវាយប្រយុទ្ធគ្នា
រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរ
ចុះដុនដាបយ៉ាងខ្លាំង ។
លោក វីរ៉ាស៊ុំមឃ្វាមឃិតគណបក្ស
ប្រជាធិបតេយ្យ និងក្រុមអាវលឿង បានធ្វើការវាយប្រហារ
លើលោកនាយករដ្ឋមន្ត្រី លើមូលដ្ឋាននៃទំនាក់ទំនងបុគ្គល
ជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ដែលត្រូវបានដកហូតអំណាច
ដោយរដ្ឋប្រហារឆ្នាំ ២០០៦ ។
ករណីលោក
វីរ៉ាស៊ុំមឃ្វាមឃិតទីក្រុងភ្នំពេញ ហាក់ដូចជាមានរបៀបវារៈ
មួយដ៍រឹងមាំ ចាត់ការប្រឆាំងមេដឹកនាំ អាវលឿងរូបតាមច្បាប់
កម្ពុជាហើយនាំខ្លួនចូលពន្ធនាគារ ជាមួយនឹង ការឈ្នះ មួយលើកទៀត
ករណីប្រាសាទព្រះវិហារ ដោយឥទ្ធិពល របស់តុលាការយុត្តិធម៍អន្តរជាតិ
ដែលកម្ពុជាធ្លាប់ឈ្នះម្ដងហើយនៅថៃ្ងទី ១៥ មិថុនា ១៩៦២ ។ តុលាការនេះ
បានសម្រេចឲ្យ កម្ពុជាឈ្នះក្ដីគឺនៅខែវិច្ឆិកាឆ្នាំ២០១៣
ដែលធ្វើឲ្យកម្ពុជាទប់ស្ថិរភាព ទំនាក់ទំនងជាមួយថៃ
ក្រោមការគ្រប់គ្រងរបស់ អតីតនាយករដ្ឋមន្ត្រីយីងឡាក់បាន យ៉ាងរឹងមាំ ។
តែកាលៈទេសៈនេះ ថៃស្ថិតនៅក្រោមការដឹកនាំរបស់ ក្រុមប្រឹក្សាយោធា គឺអ្វីៗមិនអាចរំពឹងដូចមុនឡើយ
ខណៈការដឹកនាំ នៅក្រុងបាងកក
មានការប្រែប្រួល បន្ទាប់ពី រដ្ឋប្រហារថៃ២២ ឧសភា គឺ ទំនាក់ទំនង រវាង
លោក ហ៊ុនសែន និងថាក់ស៊ីន បានក្លាយជាជាចំនុចអវិជ្ជមាន ។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ នៅក្នុងជំនួបជាមួយ លោក អគ្គលេខាធិការក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow ថា លោកនឹងមិនអនុញ្ញាតឲ្យមាន ភាគីថៃណាមួយ ប្រើប្រាស់ទឹកដីកម្ពុជាដើម្បី ប្រឆាំង ក្រុមប្រឹក្សាយោធាថៃ ឡើយ។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ នៅក្នុងជំនួបជាមួយ លោក អគ្គលេខាធិការក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow ថា លោកនឹងមិនអនុញ្ញាតឲ្យមាន ភាគីថៃណាមួយ ប្រើប្រាស់ទឹកដីកម្ពុជាដើម្បី ប្រឆាំង ក្រុមប្រឹក្សាយោធាថៃ ឡើយ។
ភាគីកម្ពុជា និយាយថាខ្លួន មានទំនុកចិត្តទៅលើ
ថា្នក់ដឹកនាំ ថ្មី ប្រទេសថៃ ដោយគាំទ្រការវិវឌ្ឍ នយោបាយ ថៃ
ហើយសន្យាបន្ត ផ្សាភ្ជាប់ចំណង ទាក់ទងដើម្បីផល ប្រយោជន៍ទៅវិញ
ទៅមករវាងប្រទេសទាំងពីរ ។
ការងារជាច្រើន នៅប្រទេសថៃសម្រាប់ពលករ
ចំណាកស្រុកកម្ពុជាគឺជា កាន់តែមានសារៈសំខាន់ នៃការអភិវឌ្ឍ
តាមព្រំដែនរវាងប្រទេសទាំងពីរ ។ ករណីពលករកម្ពុជា ជិត២០០០០០នាក់
បាត់បង់ការងារ ហើយពួកគេ ទាំងនេះត្រូវបាន ចាប់បង្ខំត្រឡប់
មកប្រទេសកម្ពុជាវិញ គឺមិនមែនជាការល្អទេ
ចំពោះសេដ្ឋកិច្ចប្រទេសទាំងពីរ ។
ប្រទេស កម្ពុជាប៉ុន្មាន
ថៃ្ងមកនេះមិនមានហេតុផលល្អ ដើម្បីរក្សាជំលោះ ជាមួយថៃ
ហើយការផ្ដល់សេរីភាព ជូនមេដឹកនាំអាវលឿងលោក
វីរ៉ាស៊ុំមឃ្វាមឃិតគឺជាកាយវិការ ភាពវៃឆ្លាតមួយ
របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី បង្កើតចំណងមិត្តភាព រឹងមាំមួយ
ជាមួយក្រុមប្រឹក្សាយោធាថៃ ៕
ប្រភពពី vodhotnews.com