លោក សុះ ម៉ាច ប្រកាសលក់ផ្ចះតម្លៃ ១៣០.០០០ដុល្លារ
លោក សុះ ម៉ាច បានសរសេរសារ
បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួននោះ បានអោយដឹងថា
លក់ផ្ចះមួយកន្លែង មានចំនូន ៥បន្ចាប់ នៅម្តុំផ្សារដីហុយ ស្ថិត នៅភូមិរោងចក្រ
ក្បែរបុរីស្កាយវីយូ ផ្ទៃដី (៨ម×២១ម) ទំហំផ្ទះ (៧,៧ម×១២ម) ដែលទើបសង់រួច
រយះពេល មួយឆ្នាំ ប្រកាសលក់ ក្នុងតម្លៃ ១៣០.០០០ដុល្លារអាមេរិក
(ដប់បីមឺុនដុល្លារ)។លោកបន្តថា ចំពោះតម្លៃវិញ យើង (អ្នកទិញនិងអ្នកលក់)
អាចចរចារគ្នាបាន។លោក បន្ថែមទៀតថា ផ្ចះនេះ ជាផ្ចះ ឪពុក ម្តាយក្មេករបស់លោក។
សាររបស់លោក សុះ ម៉ាច បានបញ្ជាក់ថា ប្រសិនបើលោក អ្នកនាង ចង់ទិញ សូមទាក់ទងតាមរយះទូរស័ព្ចលេខ ០១២ ៣៣៣ ០១៥។
សារ របស់ប្រធានសមាគមសិល្បករខ្មែររូបនេះ
បានសង្កត់ធ្ងន់ថា ការលក់ដូរផ្ចះដ៏ស្រស់ស្អាតខាងលើនេះ ក្នុងគោលបំណង
ស្វែងរកចាប់យកមុខជំនួញ បន្ថែមណាមួយទៀត ក្រៅពីការងារ
ជាសិល្បករ។ប៉ុន្តែលោក សុះ ម៉ាច មិនបានបព្ជាក់ អំពី ប្លង់ រឹង ហើយនៅជាប់
និងផ្លូវំទំហំប៉ុន្មានម៉ែត្រនោះទេ។
សូមបព្ជាក់ថា កាលពីពេលថ្មីៗនេះ លោក សុះ
ម៉ាចទើបតែទទួលបាននូវចំណងដៃអាពាហ៍ពិពាហ៍ កូនស្រីម្នាក់ទៀត
ដែលប្រកបទៅដោយសុខភាពរឹងមាំ និងមានឈ្មោះថា ម៉ាត់
លក្ខស្មី។យ៉ាងណាក៏ដោយស្របពេលដែលទទួលបាននូវកាដូដ៏វិសេសវិសាល
ដែលផ្តល់ដោយភរិយាជាទីស្រលាញ់ពេញបេះដូងនោះ លោក សុះ ម៉ាច
ក៏បានបាត់បង់នូវតំណែងធំៗពីរ នៅក្នុងសង្គមផងដែរ៕




ប្រភពពី Free Press Magazine