រន្ទះបាញ់សម្លាប់ពលរដ្ឋកម្ពុជា ៥៧នាក់និងរបួស៤០នាក់ ក្នុងរយៈ៦ខែឆ្នាំ២០១៤នេះ
លោក កែវ វី
នាយកខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី០៣ ខែកក្កដានេះ ថា
ចំនួននេះបើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៣កន្លងទៅ
ឃើញថាមានការថយចុះគួរឲ្យគត់សំគាល់ដែលកាលពីឆ្នាំ២០១៣
គ្រោះធម្មជាតិដោយរន្ទះបាញ់បានសម្លាប់មនុស្សរហូតដល់ចំនួន ៨០នាក់
ក្នុងនោះស្រី២៧នាក់ និងរងរបួសចំនួន ៦៩នាក់
និងងាប់គោក្របីចំនួន ៤៦ក្បាល។
លោកកែវ វី បានពន្យល់ថា
មូលហេតុដែលបណ្តាលឲ្យ អត្រារងគ្រោះដោយរន្ទះបាញ់ មានការថយចុះនេះ
គឺដោយសារតែបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីគ្រោះថ្នាក់
និងវិធីការពារងាយៗដែលមន្ត្រីយើងបានចុះផ្សព្វផ្សាយកន្លងមក។
ម្យ៉ាងទៀតនៅឆ្នាំនេះរន្ទះបាញ់ហាក់ដូចជាមិនកាចសាហាវ
រីឯខ្យល់ព្យុះនិងភ្លៀងក៏មិនសូវមានច្រើនដូចឆ្នាំមុនទេ។
កត្តាទាំងនេះហើយបានជានៅពាក់កណ្តាលឆ្នាំនេះអត្រាគ្រោះថ្នាក់
ដោយសាររន្ទះបាញ់ថយចុះជាងឆ្នាំមុន។
បើតាមឯកសារបានណែនាំឲ្យដឹងថា
នៅពេលមានផ្លេកបន្ទោរ
ឬផ្គររន្ទះត្រូវអនុវត្តដូចខាងក្រោមត្រូវបន្ទន់ខ្លួនដោយ
បញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ត្រចៀកត្រូវរត់ចេញពីទឹក
ឬស្រែនៅខាងក្នុងឬរត់ចូលផ្ទះជាប្រញាប់។
ត្រូវបន្ទន់ខ្លួនអោបក្បាលជង្គង់
និងបិតត្រចៀកទាំងសងខាងនៅក្រោមបង្គោលភ្លើង។ ត្រូវដកឌុយដោតភ្លើង
ឬឌុយទូរសព្ទ័ដោយទុកចំងាយ១ម៉ែត្រពីប្រភពចរន្តអគ្គិសនី។
មិនត្រូវនិយាយាទូរស័ព្ទនៅពេលឮសំឡេងផ្គរមិនត្រូវជិះម៉ូតូ
ឬកង់មិនត្រូវអង្គុយក្នុងតង់
និងមិនត្រូវអង្គុយចំក្រោមដើមឈើត្រូវអង្គុយបន្ទន់ខ្លួនដោយរក្សា
ចំងាយ៤ម៉ែត្រពីមែកឈើ។
លោក កែវ វី
បានមានប្រសាសន៍ឲ្យដឹងទៀតថា
ករណីគ្រោះរន្ទះបាញ់នេះមិនអាចទប់ស្កាត់បានទេព្រោះវាជា
គ្រោះធម្មជាតិប៉ុន្តែមានវិធានការក្នុងការការពារកាត់បន្ថយ
គ្រោះថ្នាក់នេះបានកំរិតដែរប្រសិនបើប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន
នោះ។
ចំពោះវិធានការទប់ស្កាត់បញ្ហារន្ទះបាញ់នេះលោកកែវ វី
បានមានប្រសាសន៍ថា
ដើម្បីទប់ស្កាត់បញ្ហានេះមានតែការផ្សព្វផ្សាយអប់រំណែនាំដល់
បងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងពីវិធីការពារខ្លួននៅពេលដែលមាន
ភ្លៀងផ្គររន្ទះដូចជាកុំជ្រកក្រោមដើមឈើនៅពេលមានភ្លៀង
កុំធ្វើការនៅទីវាលបិទទូរសព្ទ័ ឬទូរទស្សន៍ជាដើម។
ប្រជាពលរដ្ឋគួរតែទៅរកកន្លែងដែលសុ
វត្តិភាពពោលគឺ ត្រូវជ្រកនៅក្រោមផ្ទះ
គឺជាការប្រសើរព្រោះបើវាមានគ្រោះក៏មិនដូចនៅទីវាលដែរ៕
ប្រភពពី Free Press Magazine