សមត្ថកិច្ច​ ចុះឃាត់​ខ្លួន​ជន​ជាតិ​ចិន​​ ៤៤នាក់​ពាក់ព័ន្ធ​ករណី​ចាប់ ​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណេត

7/04/2014 0 Comments A+ a-


sp-3-7-2014-cសៀមរាប៖ កម្លាំង​សមត្ថកិច្ច​ក្រសួង​មហា​ផ្ទៃ ​សហការ​ជាមួយ​នគរបាល​ខេត្តសៀមរាប ​បានធ្វើ​ការ​ឆ្មក់​ចូល​ឡោម​ព័ទ្ធ​ផ្ទះ​ ជួល​មួយ​កន្លែង​និង​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន ​៤៤​នាក់ ក្នុង​នោះ​ស្រី​១៣​នាក់ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណេត ។
ហេតុ​ការណ៍​ចុះ​បង្ក្រាប​ទីតាំង​ចាប់​ជំរិត​ ទ្រង់​ទ្រាយ​ធំ​នេះ​ កើត​ឡើង​នៅ​វេលា​ម៉ោង ១​រសៀល​ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០១៤ ស្ថិត​ក្នុង​ភូមិ​គ្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។
​ក្រោយពី​កើតហេតុ សមត្ថកិច្ច ដកហូត​បាន​រថយន្ត​មួយគ្រឿង និង​ឧបករណ៍​ចាប់ជំរិត​មួយចំនួនទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ៤៤​នាក់ ខាងលើ ត្រូវបាន​សមត្ថកិច្ច កំពុង​សាកសួរ និង​ចាត់ការ​តាមច្បាប់​៕
ប្រភពពី Free Press Magazine