ថៃនឹងដោះលែងពលរដ្ឋខ្មែរ ១៤នាក់នៅថ្ងៃស្អែក
លោក ពេជ្រ វណ្ណា នាយការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកមិញថា
តុលាការខេត្តស្រះកែវ
បានបើកសវនាការជំនុំជម្រះលើពលករខ្មែរទាំង ១៤នាក់នោះ
និងបានរកឃើញថា ពួកគេពិតជាបានកាន់នូវឯកសារឆ្លងដែនក្លែងក្លាយ
តាមការចោទប្រកាន់ពីសមត្ថកិច្ចថៃមែន ប៉ុន្តែ តុលាការយល់ឃើញថា
ពួកគេគ្រាន់តែចាញ់បោកមេខ្យល់តែប៉ុណ្ណោះ
និងបានសម្រេចទម្លាក់ការចោទប្រកាន់លើពួកគេវិញ។
លោកបានបន្តថា ពួកគេទាំង១៤
នាក់ត្រូវបានដោះលែងវិញភ្លាមៗបន្ទាប់ពីសវនាការ
និងត្រូវបញ្ជូនត្រលប់មកកម្ពុជាវិញ នៅថ្ងៃសុក្រ ស្អែកនេះ
តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
ពាក់ព័ន្ធនឹងម៉ោង
ដែលថៃនឹងបញ្ជូនពួកគេមកវិញ លោក ពេជ្រ វណ្ណាបានឲ្យដឹងទៀតថា
អាជ្ញាធរថៃមិនទាន់បានជូនដំណឹងដល់លោកនៅឡើយទេ
រីឯព័ត៌មានលម្អិតរបស់ពួកគេ ក៏លោកមិនទាន់បានដឹងនៅឡើយ
នឹងឲ្យបង្វែរសំនួរទៅកុងស៊ុលកម្ពុជាប្រចាំខេត្ត ស្រះកែវ។
លោក នេត សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្ត ស្រះកែវមិនទាន់អាចទាក់ទងបាននៅឡើយទេ។
ដំណឹងនៃដោះលែងពលករខ្មែរនេះ
គឺធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសកម្មជនអាវលឿងថៃ វីរៈ ស៊ុមខ្វាមឃីត
ត្រូវបាន ព្រះមហាក្សត្រកម្ពុជា បានប្រទានការលើកលែងទោស
ឲ្យមានសេរីភាពត្រឡប់ទៅដល់ ប្រទេសថៃ វិញកាលពីព្រឹកម្សិលមិញ។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ សុទ្ធតែបានបដិសេធថា មិនមែនជាការដោះដូរអ្នកទោសនោះទេ។
សូមរង់ចាំអានព័ត៌មានពិស្តារ…
ប្រភពពី ភ្នំពេញប៉ុស្តិ៍